Diego Costa បញ្ជាក់​ថា​រូប​គេ​អាច​​ប្រកួត​បាន​ពេល​ Chelsea ប៉ះ​នឹង​ Swansea នៅ​ថ្ងៃ​ស្អែក

​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Chelsea កីឡាករ​ Diego Costa បាន​ប្រកាស​ថា​រូប​គេ​នឹង​ជា​សះ​ស្បើយ​ទាន់​ពេល​​ហើយ​សាក​សម​ប្រកួត​បើក​ឆាក​ Premier League ពេល​ប៉ះ​ជាមួយ​ Swansea នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​អវត្តមាន​អំឡុង​ការ​ប្រកួត​ Community Shield ដែល​ Chelsea បរាជ័យ​ក្រោម​ថ្វី​ជើង​ Arseal ហើយ​រូប​គេ​ក៏​អវត្តមាន​ពេល​ Chelsea ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប​ Fiorentina កាល​ពី​ដើម​សប្ដាហ៍​នេះ​ផង​ដែរ​ដោយ​សារ​តែ​រូប​គេ​មាន​បញ្ហា​របួស​សរសៃ​ពួរ ។

យោង​តាម​ The Express បាន​បញ្ជាក់​ថា​គ្រូ​បង្វឹក​ Chelsea លោក​ Jose Mourinho បាន​និយាយ​ថា​គាត់​មិន​​គិត​ថា​ Costa សាក​សម​សម្រាប់​ការ​ប្រកួត​នេះ​ទេ​ ប៉ុន្តែ​កីឡាករ​ Costa បាន​និយាយ​ថា​រូប​គាត់​នឹង​ជា​សះ​ស្បើយ​ទាន់​ពេល​ហើយ​អាច​ចូល​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត​នេះ​បាន​ ។

ដោយ​សារ​មាន​ជា​ហូរ​ហែ​ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​២០​គ្រាប់​នៅ​ Premier League កាល​ពី​រដូវ​កាល​មុន​​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ Chelsea បាន​តែ​២៦​ប្រកួត​ប៉ុនោះ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Diego Costa បញ្ជាក់​ថា​រូប​គេ​អាច​​ប្រកួត​បាន​ពេល​ Chelsea ប៉ះ​នឹង​ Swansea នៅ​ថ្ងៃ​ស្អែក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: