ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន Apple ចង់​បោះ​បង់​ចោល​ការ​ផលិត​ឧបករណ៏​ Smart Watch របស់​ខ្លួន?

បន្ទាប់​ពី​ក្រុមហ៊ុន Apple ​បាន​ដាក់​លក់​ឧបករណ៏ Smart Watch អស់​រយះ​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​(ចាប់ពី​​ខែ​មេសាមក) ​​បានធ្វើអោយអតិថិជន​​មាន​ការ​ពេញចិត្ត​ និង​បញ្ហា​មួយ​ចំ​នួន​។

ក្រុមហ៊ុន​ស្រាវជ្រាវ​ឯករាជ្យ​មួយបានធ្វើ​ការ​ចុះ​សាក​សួរ​ដោយ​ផ្ទាល់​ទៅកាន់​អតិថិជនដែល​​ប្រើ​ប្រាស់​ Apple Watch របស់​ក្រុម​ហ៊ុន​  ​ Apple ដែល​ក្នុង​នោះ​មានអតិថិជន​ចំនួន 330​នាក់ មាន​ការ​​មិន​​ពេញ​ចិត្ត​។ តើ​មាន​មូល​ហេតុ​​​អ្វី​​បា​ន​ជា​​ពួក​​គេ​​មាន​​ការ​​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​ឧបករណ៍ Apple Watch ជំនាន់​ថ្មី​នេះ​​ ​។

មូលហេតុ​ចម្បង​ដែលអតិថិជនបាន​លើក​ឡើង​ពី​ការ​មិនពេញ​ចិត្ត​របស់​  Apple Watch ​គឺលទ្ធិភាព​​ និង​​ការ​ប្រើ​ប្រាស់ ​​មាន​កំណត់​ទៅ​លើ​មុខ​ងារ​ជា​ច្រើន​។ ការ​ស្ទង់​មតិ​នេះ​​ក៏​បាន​ស្ទង់​មើល​ពី​រយះ​ពេល​នៃ​ការ​ប្រើ​ប្រាស់​របស់​អតិថិជន ដែល​មានអតិថិជន​៖

  • 55​% ពាក់​ Apple Watch ​យូរ​ជាង​ពីរ​ស​ប្តា​ហ៍​ ​។
  • 28​% ពាក់​ Apple Watch ​យ៉ាង​យូរ​​ពីរ​ស​ប្តា​ហ៍​ ​។
  • 17​% សម្រេច​ចិត្ត​ថា​លេង​ចង់​ពាក់​​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​។
  • ភាគ​ច្រើន​នៃ​ការ​រត់ចោលជួរ​នាឡិកា Apple រក្សា​ឧបករណ៍ “នៅ​ក្នុង​ថត​មួយ​” ។
  • ​53​% នៃអតិថិជនបាន​រាយការណ៍​ថា​ វា​ពិត​ជា​មាន​ការ​ធុញ​ទ្រាន់​ក្នុង​​ការ​ចុច​ទៅ​លើ​នាឡិការ​ដើម្បី​អាច​មើល​ម៉ោង​បាន។

យ៉ាង​ណា​មិញ​ មាន​ហេតុ​ផល​ចម្បង​ចំនួន​ប្រាំ​ ដែល​ធ្វើ​អោយ​អតិថិជន​មាន​ភាព​មិន​ពេញ​ចិត្ត​ជា​មួយ​នឹង​ ​ Apple Watch គឺ​​: សមត្ថភាពរបស់ឧបករណ៏, ការ​ប្រើ​ប្រាស់ ​​មាន​កំណត់​ទៅ​លើ​មុខ​ងារ​ជា​ច្រើន, ថាមពល​ថ្ម​ប្រើ​បាន​រយះ​ពេល​ខ្លី និង​មាន​ការ​ធុញ​ទ្រាន់​ក្នុង​​ការ​ចុច​ទៅ​លើ​នាឡិការ​ដើម្បី​អាច​មើល​ម៉ោង​។

 

ប្រែសម្រួលដោយ៖ Mengsae

ប្រភព៖ 


  • ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន Apple ចង់​បោះ​បង់​ចោល​ការ​ផលិត​ឧបករណ៏​ Smart Watch របស់​ខ្លួន?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: