គ្រួសារ​ជនរងគ្រោះ​ ដោយ​​​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទទួល​បាន​អំណោយ​សម្ដេច​តេជោ

គ្រួសារ​ជនរងគ្រោះ​ ដោយ​​​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទទួល​បាន​អំណោយ​សម្ដេច​តេជោ



ឧត្តរមានជ័យ ​៖​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦ ​លោក​សេរី កុសល អនុប្រធាន​ទី​១​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​ប្រតិភូ​អម​ដំណើរ ​​បាន​​អញ្ជើញ​ចុះ​មក​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​នាំ​យក​ថវិកា​ គ្រឿង​ឧបភោគ បរិភោគ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​បុណ្យ​សព​ក្រុម​គ្រួសារ ​ដែល​រងគ្រោះ​ដោយ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​ភូមិ​ក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​ស្លាប់​២​នាក់ ​និង​រង​របួស​ម្នាក់)។

អំណោយ​ទាំង​នោះ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ ថវិកា​ចំនួន​៨០០.០០០​រៀល​.​អង្ករ​៥០​គីឡូក្រាម​.​មី​២​កេស​.​ទឹកត្រី​១​យូរ​.​ទឹក​ស៊ីអ៊ីវ១​យួរ ​.​ទឹកក្រូច​២​យួរ​.​ទឹក​សុទ្ធ​១​កេស។ ដោយឡែក ថវិកា របស់​លោក ហេង រតនា ប្រធាន​អាជ្ញាធរ​ជាតិ​កម្ចាត់​មីន​(CMAC)​បាន​ចូលរួម​សរុប​ទាំង​៣​នាក់ ចំនួន​២.០០០.០០០​រៀល​ទៀត​ផង​ដែរ៕

គ្រួសារ​ជនរងគ្រោះ​ ដោយ​​​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទទួល​បាន​អំណោយ​សម្ដេច​តេជោ