អគ្គិភ័យ​ ​ឆាបឆេះ​ផ្ទះ​សំណាក់​«សេង លី»​ នៅ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ​ខណ្ឌ​ទួលគោក

ភ្នំពេញ ​៖​ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ ផ្ទះ​សំណាក់ ​យីហោ«​សេង លី»​ នៅ​តាម​បណ្ដោយ​ផ្លូវ​១២២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ​ខណ្ឌ​ទួលគោក​ កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ជួយ​បាញ់​ពន្លត់​ភ្លាម​ដែរ។

មន្ត្រី​ប៉ូលិស​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា ការ​ឆាបឆេះ​មិន​មាន​អ្វី​ធំដុំ​ទេ គឺ​គ្រាន់តែ​ឆេះ​បន្ទប់​ដាក់​សម្ភារៈ​ចាស់ៗ​របស់​ផ្ទះសំណាក់​ខាង​លើ​នេះ​តែប៉ុណ្ណោះ ហើយក៏​មិន​មាន​ការ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ដែរ​ ពោល​គឺ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​៦​និង​២០​នាទី។

ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​ត្រូវ​បាន​ប៉ូលិស​អះអាង​ថា បណ្ដាល​មក​ពី​ទុស្សេ​ខ្សែភ្លើង​នៅ​ក្នុង​បន្ទប់​ជាន់​ផ្ទាល់​ដី​ ដែល​គេ​ទុកចោល។

មន្ត្រី​ប៉ូលិស​បាន​បន្ត​ថា អគ្គិភ័យ​នេះ​បាន​រលត់​ទៅ​វិញ ក្រោយពី​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​៤​គ្រឿង​ចេញ​មក​ជួយ​អន្តរាគមន៍​ទាន់​ពេល៕