លោក​ចេង មុនី​រ៉ា បន្ត​ចុះ​ផ្តល់​ទឹក​ និង​ផ្តល់​សំបុត្រកំណើត​ជូន​ប្រជាពលរដ្ឋ

លោក​ចេង មុនី​រ៉ា បន្ត​ចុះ​ផ្តល់​ទឹក​ និង​ផ្តល់​សំបុត្រកំណើត​ជូន​ប្រជាពលរដ្ឋ



ភ្នំពេញ ​៖ ​លោក​ចេង មុនី​រ៉ា អភិបាលរង ​ខណ្ឌ​ដង្កោ បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ដឹកជញ្ជូន​ទឹក​ស្អាត​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃវែង​ខាងកើត ប្រើប្រាស់ និង​ចូលរួម​ជាមួយ​មន្ត្រី​អត្រានុកូលដ្ឋាន ចុះ​ផ្តល់​សំបុត្រកំណើត​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សេរី​ដីដុះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ដល់​ខ្នង​ផ្ទះ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ ២០១៦។

លោក​ចេង មុនី​រ៉ា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង ចំពោះ​បញ្ហា​ទឹក ព្រោះ​សព្វថ្ងៃ នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះរាំងស្ងួត ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ។ ហេតុ​ដូចនេះ​ហើយ​ដោយ​មាន ការណែនាំ​ពី​ថ្នាក់ដឹកនាំ ជាពិសេស លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដ​ង្កោ ទើប​លោក​បាន​ដឹកនាំ​ក្រុមការងារ​ខណ្ឌ និង​សង្កាត់ ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទាល់ នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ទៅតាម​តំបន់ មួយ​ចំនួន​ក្នុង​ខណ្ឌដង្កោ ដែល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក ឃើញ​ថា មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ដូច្នេះ​លោក​បាន​ដឹកនាំ​កម្លាំង ដឹកជញ្ជូន​ទឹកស្អាត​មក​ផ្តល់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ព្រៃវែង​ខាងកើត សម្រាប់​ប្រើប្រាស់ និង​ចូលរួម​ជាមួយ​មន្ត្រី​អត្រានុកូលដ្ឋាន ចុះ​ផ្តល់​សំបុត្រកំណើត​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សេរី​ដីដុះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ។

លោក​អភិបាលរង​បាន​បន្ត​ឲ្យ​ដឹងថា សកម្ម​ភាពចុះ​ចែក​ទឹក​នេះ លោក និង​ក្រុមការងារ​របស់លោក នឹង​បន្តសកម្មភាព​បន្តទៀត​ឲ្យ​គ្រប់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់។ ដោយសារ​រដូវ​នេះ​មាន​សភាព​ក្តៅ​ខ្លាំង សូម​បងប្អូន​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់ ចៀសវាង​ការខ្វះខាត​ទឹក​ប្រើប្រាស់ ហើយ​ប្រសិនបើ​មាន​បញ្ហា​ខ្វះខាត​ទឹក សូម​រាយការណ៍​បន្ទាន់​មកកាន់​អាជ្ញាធរ ដើម្បី​មាន​វិធានការ​ទាន់​ពេលវេលា ដោយ​មិន​ទុក​បណ្តោយឲ្យបងប្អូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ឡើយ៕
លោក​ចេង មុនី​រ៉ា បន្ត​ចុះ​ផ្តល់​ទឹក​ និង​ផ្តល់​សំបុត្រកំណើត​ជូន​ប្រជាពលរដ្ឋ