ក្មេង​ជាង​វ័យ​១០​ឆ្នាំ​ដោយ​សារ​ម៉ាស​មុខ​​អង្ករ

តើ​អ្នក​ដឹង​ទេ​ថា​អង្ករ​ផ្ទុក​អត្ថប្រយោជន៏​អ្វីខ្លះ​ដល់​សុខភាព​ស្បែក? នេះ​ដោយសារ​តែ​អង្ករ​ផ្ទុក​ទៅ​ដោយ​សារធាតុ​អាស៊ីដ Linoleic និង Squalene ដែល​មាន​ឥទ្ធិពល​ដល់​ការ​បញ្ចេញ​សារធាតុ​ពុល និង ជួយ​អោយ​ការ​ផលិត​ខូឡាជេន​នៅ​ក្នុង​ស្បែក។ សារធាតុ Squaleneមាន​តូនាទី​ការពារ​ស្បែក​ដែល​បំផ្លាញ​ដោយ​កម្តៅ​ថ្ងៃ​ធ្វើ​អោយ​ជ្រីវជ្រួញ។ អង្ករ​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ក្នុង​ការ​កែរ​បញ្ហា​ស្បែក​ឡើង​វិញ​ហើយ​រូបមន្ត​ម៉ាស​បាយ​និង​ទឹក​អង្ករ​ខាងក្រោម​នេះ​នឹង​ជួយ​កែរ​បញ្ហា​ស្បែក​ជ្រីវជ្រួញ​និង​ធ្វើ​អោយ​ស្បែក​ភ្លឺ​ស្រស់​ថ្លា​ថែម​ទៀត​ផង។

គ្រឿង​ផ្សំ៖
-អង្ករ​៣​ស្លាបព្រា​បាយ
-ទឹក​ដោះ​គោ​ឆៅ​១​ស្លាបព្រា​បាយ
-ទឹក​ឃ្មុំ​១​ស្លាបព្រា​បាយ
វិធី​ធ្វើ៖
១. លាង​អង្ករ​ដោយ​ទុក​ទឹក​អង្ករ​១​ឡែក​ដើម្បី​ប្រើ​ការ​នៅ​ពេល​ក្រោយ​ហើយ​ដាក់​អង្ករ​ដាំ​អោយ​ទៅ​ជា​បាយ​មិន​ត្រូវ​រឹង​ពេក​ឫ​ទន់​ពេក​នោះទេ។
២. បន្ទាប់​ពី​បាយ​ឆ្អិន​ហើយ​ត្រូវ​ដាក់​ទឹកដោះគោ​ឆៅ​ក្តៅ​ចូល​ហើយ​កូរ​អោយ​ទៅ​ជា​ល្បាយ​បន្ទាប់​ពី​កូរ​ល្បាយ​ទាំង​២​មុខ​នេះ​សព្វ​ហើយ​ដាក់​ទឹក​ឃ្មុំ​ចូល​កូរ​អោយ​សព្វ​ម្តង​ទៀត។
៣. លាង​សម្អាត​មុខ​អោយ​ស្អាត​បន្ទាប់​មក​យក​ល្បាយ​ម៉ាស​នេះ​មក​លាប​នៅ​លើ​ផ្ទៃ​មុខ​អោយ​សព្វ​ទុក​ចោល​អោយ​ស្ងួត​ប្រហែល​២០​នាទី
៤. បន្ទាប់​ពី​ទុក​ចោល​២០​នាទី​ហើយ​លាង​មុខ​ដោយ​ទឹក​អង្ករ​ដែល​យើង​បាន​ទុក​ប្រើ​ការ​នៅ​ពេល​ក្រោយ​នោះ​ជា​ការ​ស្រេច។ សូម​អនុវត្តន៏​អោយ​បាន​១​សប្តាហ៏​ម្តង​ដើម្បី​ទទួល​បាន​ស្បែក​មុខ​ក្មេង​ជាង​វ័យ​១០​ឆ្នាំ៕

ប្រែសម្រួលដោយ៖ Ninja
ប្រភព៖ 1mhealthtips


  • ក្មេង​ជាង​វ័យ​១០​ឆ្នាំ​ដោយ​សារ​ម៉ាស​មុខ​​អង្ករ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: