គ្រូ​បង្វឹក​ Chelsea ស្នើ​ឲ្យ​ Costa ទប់​កំហឹង​ខ្លួន​ឲ្យ​បាន​

គ្រូ​បង្វឹក​របស់​តោខៀវ​ Chelsea គឺ​លោក​ Guss Hiddink ទើប​តែ​បាន​ស្នើ​កូន​ក្រុម​របស់​ខ្លួន​មួយ​រូប​គឺ​កីឡាករ​ Diego Costa ឲ្យ​ទប់​កំហឹង​របស់​ខ្លួន​ពេល​ប្រកួត​ជាមួយ​ Everton យប់​នេះ​ ។

លោក​ Hiddink បាន​និយាយ​ថា​ « ខ្ញុំ​បាន​និយាយ​ជាមួយ​ Costa ឲ្យ​គេ​ស្ងប់​អារម្មណ៍​មិន​ត្រូវ​ឆេវឆាវ​ក្នុង​ការ​ប្រកួត​ប៉ះ​ Everton នៅ​យប់​នេះ​ទេ​ ព្រោះ​វា​ឱកាស​ធ្វើ​រឿង​តូច​តាច​កើត​ក្នុង​ការ​ប្រកួត​ក្លាយ​ជា​បញ្ហា​ធំ​រហូត​ដល់​ទទួល​ការ​ពិន័យ​ជា​កាត​ទៀត​ផង​ » ។

Hiddink បាន​បន្ថែម​ថា​ « ពេល​ដែល​ដឹង​ថា​គាត់​ជា​មនុស្ស​ឆេវ​ឆាវ​គូ​ប្រកួត​និង​ព្យាយាម​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ច្រឡោត​ខ្លាំង​រហូត​ដល់​កើត​ជា​ជម្លោះ​ ខ្ញុំ​បាន​ព្យាយាម​ពន្យល់​គាត់​ឲ្យ​គាត់​រក​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ​ ដោយ​ឲ្យ​គាត់​ជឿជាក់​លើ​ការ​វិនិច្ឆ័យ​របស់​អាជ្ញា​កណ្ដាល​ » ។

ក្នុង​រដូវ​កាល​នេះ​វា​ឆ្នាំ​ Costa ឆេវឆាវ​ខ្លាំង​មែន​ទែន​ហើយ​គេ​ស្ទើរ​តែ​មាន​ការ​ឈ្លោះ​ប្រកែក​ជាមួយ​កីឡាករ​ផ្សេងៗ​រាល់​ប្រកួត​ទៅ​ហើយ​ ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹម​១៧​សប្ដាហ៍​នៅ​ Premier League ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទទួល​បាន​កាត​លឿង​ចំនួន​៦​ទៅ​ហើយ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • គ្រូ​បង្វឹក​ Chelsea ស្នើ​ឲ្យ​ Costa ទប់​កំហឹង​ខ្លួន​ឲ្យ​បាន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: