ចង់​ឲ្យ​សម្រស់​អ្នក​ក្មេង​ជាង​វ័យ​គួរ​បរិភោគ​វីតាមីន​ទាំង​នេះ

វ័យ​កាន់​តែ​ជ្រេ​ ស្បែក​ក៏​ចាប់​ផ្ដើម​ជ្រាវ​ជ្រួញ​ទៅ​តាម​វ័យ​ផង​ដែរ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ថែ​រក្សា​ក៏​មិន​សូវ​ទទួល​ផល​ខ្ពស់​ ដូចនេះ​យើង​គួរ​តែ​ងាក​មក​ចាប់​អារម្មណ៍​នូវ​វិធី​ធម្មជាតិ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​ស្បែក​របស់​យើង​ ការ​បរិភោគ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​កត្តា​ដ៏​សំខាន់​មួយ​ ដែល​ជួយ​ទ្រ​ទ្រង់​ដល់​ការ​លូត​លាស់​នៃ​កោសិកា​​របស់​មនុស្ស​បាន​ល្អ​ ហើយ​ វីតាមីន​ក្នុង​ចំណី​អាហារ​ក៏​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​សារពាង្គ​កាយ​យើង ក្នុង​នោះ​មាន​ដូចជា​ វីតាមីន A, B2,B12, D ជា​ដើម​ ។

ចំពោះ​អត្ថ​ប្រយោជន៍​វីតាមីន​អាច​ជួយ​អ្នក​ដូចជា ៖
-ការពារ​មិន​ឲ្យ​មាន​ស្នាម​អុជ​ខ្មៅ
-បន្ថយ​ល្បឿន​នៃ​ភាព​ចាស់​នៃ​ស្បែក​
-បង្កើន​ជាតិ​ទឹក​ដល់​ស្បែក
-កាត់​បន្ថយ​ការ​បង្កើត​ជាតិ​ខ្លាញ់​
-កាត់​បន្ថយ​ការ​ខូច​ខាត​នៃ​ស្បែក​ពី​កាំ​រស្មី​យូវី​(UV)
-អាច​ជួយ​បំបាត់​ស្បែក​ស្ងួត​និង​រមាស់
-រក្សា​ស្បែក​ឲ្យ​មាន​សំណើម
-ប្រឆាំង​ទៅ​នឹង​បញ្ហា​ស្បែក​ដែល​កើត​ឡើង​ដោយ​សារ​កង្វះ​វីតាមីន ជួយ​ព្យាបាល​ស្បែក​ស្ងួត​ និង​កើត​មុន​ ថែម​ទាំង​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ស្នាម​ជាំ​ស្បែក​ដោយ​ការ​គ្រប់​គ្រង​អ័រម៉ូន…។

ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​ប្រភព​ចំណី​អាហារ​មាន​ផ្ទុក​វីតាមីន​នីមួយៗ​ ដែល​អ្នក​អាច​រក​បាន​នៅ​ទីផ្សារ​ :
វីតាមីន​អា
មាន​នៅ​ក្នុង​ ៖ ការ៉ុត ល្ពៅ ថ្លើម​គោ ប្រូខូលី ស្វាយ
វីតាមីន B2
មាន​នៅ​ក្នុង​ ៖ ស៊ុត ផ្សិត អយស្ទ័រ ទឹក​ដោះ​គោ​ជូរ សណ្ដែក​សៀង ប្រូខូលី
វីតាមីន B3
មាន​នៅ​ក្នុង​ ៖សាច់​មាន់​ សាច់​គោ ស៊ុត​ ត្រី​ ប៉េងប៉ោះ​ និង​ដំឡូង
វីតាមីន B៥
មាន​នៅ​ក្នុង​ ៖ គ្រាប់ធញ្ញជាតិ , ផ្សិត, ត្រី , ឈីស ស៊ុតនិង សាច់ជ្រូក
វីតាមីន B៦
មាន​នៅ​ក្នុង​ ៖ ចេក ខាត់ណា ផ្លែឪឡឹក អង្ករ ដើមទ្រូងមាន់ ស្ពៃ
វីតាមីន B៧
មាន​នៅ​ក្នុង​ ៖ សណ្ដែក​សៀង សណ្ដែក​បារាំង ​ផ្កា​ខាត់​ណា​ គ្រាប់​អាល់ម៉ុង និង​ត្រី​សាល់​ម៉ុន​
វីតាមីន C
មាន​នៅ​ក្នុង​ ៖ ផ្លែ​គីវី​, ក្រូច​, ក្រូច​ត្លុង ស្រ្តូប៊ឺរី​, ម្ទេស​ក្រហម​
​វីតាមីន D
មាន​នៅ​ក្នុង ៖ ត្រីសាល់ម៉ុន​, ទឹកដោះគោ ​ទឹកដោះគោ​ជូរ​, ឈី​ស​, ស៊ុត​
វីតាមីន E
មាន​នៅ​ក្នុង ៖ បង្គា ផ្លែ​បឺ​រ​, គ្រាប់​ផ្កា​ឈូករ័ត្ន ​គ្រាប់​អាល់​ម៉ុន និង​ស្រូវ​សាលី
វីតាមីន F
មាន​នៅ​ក្នុង​ ៖ Mayonnaise ប្រេង​អូ​លីវ​, ត្រី​សាល់​ម៉ុ​ន​និង ផ្លែ​បឺ​
វីតាមីន K
មាន​នៅ​ក្នុង​ ៖ ប្រូខូលី ឈីស ស្ពៃ សាច់​ស៊ុត​

ដោយ ៖ Limbique
ប្រភព ៖


  • ចង់​ឲ្យ​សម្រស់​អ្នក​ក្មេង​ជាង​វ័យ​គួរ​បរិភោគ​វីតាមីន​ទាំង​នេះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: