៥​កំហុស​ហុងស៊ុយ​ដែល​ងាយ​កើតឡើង

ការដាក់​កញ្ចក់​ខាងក្រោយ​ចង្ក្រាន ឬ ឈម​ជាមួយ​ទ្វារ​មុខ​, ការដាក់​រុក្ខជាតិ និង ទឹក​នៅក្នុង​បន្ទប់​គេង​, ការ​លាបថ្នាំ​ទ្វារ​ពណ៌​ក្រហម … គឺជា​រឿង​ត្រូវ​បញ្ចៀស​នៅក្នុង​ហុងស៊ុយ ។​

១. ការដាក់​កញ្ចក់​ឈម​ជាមួយ​ទ្វារ​មុខ
​មនុស្ស​ជាច្រើន​បានដាក់​កញ្ចក់​ឈម​ជាមួយ​ទ្វារ​មុខ ដើម្បី​នាំមក​នូវ​ថាមពល​ល្អ ក៏ប៉ុន្តែ​នឹង​កាត់​ទាំងអស់​នូវ​ឱកាស​ហិរញ្ញវត្ថុ និង អាជីវកម្ម ។ កញ្ចក់​មួយ​ផ្ទាំង​ដាក់​ឈម​ជាមួយ​ទ្វារ​នឹង​ឆ្លុះបញ្ចាំង​ត្រឡប់​ថាមពល​, ជំរុញ​វា​ឲ្យ​ចេញ​ទៅវិញ ។ ទ្វារ​ត្រូវបាន​ចាត់ទុកជា​មាត់​របស់​ផ្ទះ ហើយ​តាមរយ​:​នោះ​ថាមពល​ត្រូវ​រត់ចេញ​ក្រៅ និង ប្រាក់កាស​ក៏​ដូច្នេះ ដែល​ត្រូវ​ចំណាយ​អស់ ។​

២. ការ​លាបថ្នាំ​ទ្វារ​មុខ​ពណ៌​ក្រហម​
​ពណ៌​ក្រហម​គឺជា​ពណ៌​ខ្លាំងក្លា ប៉ុន្តែ​មាន​កន្លែង​មួយចំនួន​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ។ ផ្ទះ​បែរមុខ​ទៅ​ទិ​ក​ខាងលិច ឬ ពាយ័ព្យ មិនគួរ​លាបថ្នាំ​ទ្វារ​ពណ៌​ក្រហម​ឡើយ ។ ទ្វារ​បែរ​ទៅ​ទិស ពាយ័ព្យ​បង្កើត​ការ​ផ្គួប​រវាង​ឧបនិស្ស័យ​និង​មនុស្ស​បង្គោល​ក្នុង​គ្រួសារ ហេតុនេះ​ជ្រុង​នេះ មិនគួរ មាន​និមិត្តសញ្ញា​ភ្លើង ឬ ពណ៌​ក្រហម​ឡើយ ។ នៅក្នុង​ហុងស៊ុយ ការធ្វើ​ដូច្នេះ​នឹង​បង្កើត “​ភ្លើង​នៅ​កន្លែង​ឋានសួគ៌​” ដែល​មានន័យថា មនុស្ស​ជា​ឪពុក និង បង្គោលគ្រួសារ​នឹង​ជួប​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​, ឈឺ​ធ្ងន់​, រលាយ​អស់ទ្រព្យ​សម្បត្តិ និង បាត់បង់​ការងារ ។ ទ្វារ​បែរមុខ​ទៅ​ទិស ខាងលិច (​សំដៅ​ទៅលើ​ក្មេងៗ​) ឬ ទិសពាយ័ព្យ (​សំដៅ​ទៅលើ​ឪពុក​/​បង្គោលគ្រួសារ​) គួរតែ លាបថ្នាំ​ទ្វារ​ពណ៌​ស​, ប្រផេះ​, លឿង ឬ ពណ៌​ត្នោត​ខ្ចី ។

៣. ការដាក់​កញ្ចក់​ពីក្រោយ​ចង្ក្រាន
​ចង្ក្រាន​គឺជា​ផ្នែក​មួយ​របស់​ធាតុភ្លើង ហើយ​ពេល​មាន​ភ្លើង​ច្រើនពេក វា​នឹង​ឆេះ​បំផ្លាញ​ផ្ទះ​ខ្ទេច​។ គោលបំណង​របស់​ការ​ដាក់​កញ្ចក់​ពីក្រោយ​ចង្ក្រាន គឺ​ដើម្បី​ត្រួតពិនិត្យ​ផ្នែក​ខាងក្រោយ​ពេល​កំពុង​ចម្អិន​ផង គឺ​ដើម្បី​ឲ្យ​រូបភាព​ចង្ក្រាន​ស្ទួន​ផង សំដៅ​នាំមក​នូវ​ភាពសម្បូរ​សប្បាយ​ដល់ផ្ទះ ។ រឿងនេះ ជា​ចៃដន្យ​បាន​ពង្រីក​ថាមពល​ភ្លើង​កាន់តែ​ធំ និង នាំមក​នូវ​គ្រោះថ្នាក់​យ៉ាង ច្រើន ។ ប្រសិនបើ​ចង់​បង្កើន​ភាពរុងរឿង​តាម​វិធី​នេះ ល្អ​បំផុត​គឺ​ដាក់​ផ្ទាំង​កញ្ចក់​នៅក្នុង​បន្ទប់​ទទួលទាន​អាហារ ដើម្បី​បង្កើន​ទ្វេដង​បរិមាណ​អាហារ​នៅលើ​តុ គឺ​មិនត្រូវ​បង្កើន​ទ្វេដង​អណ្តាតភ្លើង​នៅលើ​ចង្ក្រាន​ឡើយ ។ អ្វីៗ​គ្រប់យ៉ាង​ល្អ​តែ​ពេល​មាន​ការចេះ​ប្រមាណ​ប៉ុណ្ណោះ ពិសេស​គឺ ជាមួយ​ទឹក ឬ ភ្លើង ។​

៤. ការដាក់​រុក្ខជាតិ និង ទឹក​នៅក្នុង​បន្ទប់​គេង​
​ទឹក និង រុក្ខជាតិ​នៅក្នុង​បន្ទប់​គេង ត្រឹមត្រូវ​ហុងស៊ុយ​តែ​ពេល​ត្រូវបាន​ប្រើប្រាស់​សមស្រប​ប៉ុណ្ណោះ ។ រុក្ខជាតិ​អាច​ស្រូប​ថាមពល​របស់​មនុស្ស​នៅពេល​យប់ និង ធ្វើ​ឲ្យ​ទ្រុឌទ្រោម អារម្មណ៍​សន្សឹមៗ ។ ទឹក ពិសេស​គឺ​កំពុង​ហូរ ឬ មាន​ចលនា នឹងធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ និង បង្ក​ឲ្យ​មាន​បញ្ហា​មួយចំនួន​អំពី​ផ្លូវដង្ហើម​, រន្ធ​ឆ្អឹង​ខ្លះ​ក្នុង​ខួរក្បាល​, ជំងឺ​បាក់​ទឹកចិត្ត ឬ សន្លប់ ។ អាស្រ័យហេតុនេះ បញ្ចៀស​ការដាក់​រុក្ខជាតិ និង ផ្កា (​លើកលែង​ករណី​ព្យាបាល​ជំងឺ​) ក៏ដូចជា​ទឹក​នៅក្នុង​បន្ទប់​គេង ។​

៥. ការព្យួរ​វត្ថុ​គ្រី​ស្ដា​ល់​និង​កញ្ចក់​ច្រើន​នៅលើ​ទ្វារ​ចេញចូល ឬ បង្អួច​
​រឿងនេះ ត្រូវបាន​ចាត់ទុកថា នឹង​ផ្លាស់ប្តូរ​ថាមពល​នៅក្នុង​ផ្ទះ ប៉ុន្តែ​ភាព​សំខាន់​បែរជា​រារាំង​ថាមពល​ទៅវិញ ។ វត្ថុ​គ្រី​ស្តា​ល់ ពេល​ព្យួរ​នៅលើ​ទ្វារ​ចេញចូល​អាច​នាំមក​នូវ​ដំណើរ​លែង​ទៅ មុខ​ដល់​ម្ចាស់ផ្ទះ ។ ប្រសិនបើ​ដាក់​វា​នៅ​បង្អួច​មួយ ឬ ពីរ ដើម្បី​ចាប់យក​ពន្លឺព្រះអាទិត្យ ឬ ឆ្លុះ បញ្ចាំង​ឥ​ន្ធ​នូ គឺ​ល្អ ប៉ុន្តែ​ការព្យួរ​វា​ពាសពេញ​ផ្ទះ​នោះ​មិនគួរ​ឡើយ ៕

ប្រភព៖ cen

  • ៥​កំហុស​ហុងស៊ុយ​ដែល​ងាយ​កើតឡើង已关闭评论
  • 28 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: