មួយ​គ្រាប់​យប់​មិញ​ធ្វើ​ឲ្យ​ Chelsea ខក​ចិត្ត​ជា​ខ្លាំង

ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Commumity Shield កាល​ពី​យប់​មិញ​ក្លឹប​តោ​ខៀវ​ Chelsea ទទួល​ការ​ខក​ចិត្ត​ជា​ខ្លាំង​ដោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្លឹប​កាំភ្លើង​ធំ​ Arsenal ដោយ​លទ្ធផល​០ទល់​នឹង​១​ ។

ការ​ប្រកួត​គ្រាន់​តែ​ចាប់​ផ្ដើម​ក្លឹប​ទាំង​ពីរ​បាន​បើក​ការ​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​រហូត​ដល់​នាទី​២៤​ខ្សែ​បម្រើ​របស់​ Arsenal កីឡាករ​ Oxlade Chamberlain បាន​ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​ជួយ​ Arsenal ធ្វើ​ការ​នាំ​មុខ​លើ​ក្លឹប​ Chelsea ហើយ​លទ្ធផល​នេះ​បន្ត​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​ បើ​ទោះ​ជា​នៅ​​តង់​ទី​២​ក្លឹប​ Chlesea បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សមាសភាព​កីឡាករ​មួយ​ចំនួន​ដូចជា​ Falcao ជំនួស​ Remy , Oscar ជំនួស​ Ramires , Zouma ជំនួស​ Azpilicueta , Moses ជំនួស​ Terry ក៏​នៅ​តែ​មិន​អាច​ស៊ុត​បញ្ចូល​ទី​ Arsenal បាន​សម្រេច​ដែរ ។​

ដែល​ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ Chelsea ០-១ Arsenal ហើយ​ធ្វើ​ Chelsea មាន​ការ​ខក​ចិត្ត​ខណៈ​ Arsenal រីក​រាយ​អបអរ​ជ័យជំនះ​របស់​ខ្លួន​ ។

សូម​ទស្សនា​វីដេអូ​ Higligh នៃ​ការ​ប្រកួត​នៅ​ខាង​ក្រោម

អត្ថបទ​ ៖ វិចទ័រ


  • មួយ​គ្រាប់​យប់​មិញ​ធ្វើ​ឲ្យ​ Chelsea ខក​ចិត្ត​ជា​ខ្លាំង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: