តាមពិត មិនពាក់ខោអាវក្នុងពេលគេង សំខាន់ដល់សុខភាពយើង ខ្លាំងដល់ម្លឹងសោះ!

តើគួរពាក់ ខោអាវក្នុង នៅពេលគេងដែរឬទេ?
ការគេងមានសារៈសំខាន់ខ្លាំងណាស់ សំរាប់ដំណើរការរបស់រាងកាយ។ វាមិនត្រឹមតែ ជាការ សំរាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណើរការជួសជុលសរីរាង្គខាងក្នុង របស់រាងកាយផងដែរ។
អ្វីដែលមនុស្សគ្រប់រូបគួរតែយល់ដឹងនោះគឺ យើងមិនគួរស្លៀកពាក់ខោអាវក្នុង ណាមួយទេ នៅពេលដែលពួកយើងកំពុងដេក។ ហេតុអ្វីបានជាត្រូវធ្វើបែបនេះ? ពីព្រោះវានឹងផ្ដល់ឱកាសអោយរាងកាយបាន “ដកដង្ហើម” ដែរ ក្នុងអំឡុងពេលរាងកាយ កំពុងធ្វើដំណើរការពេលយើងគេង។
នៅក្នុងអំឡុងពេលគេង សាច់ដុំនឹងសំរាកដូចគ្នាដែរ។ ប៉ុន្តែមានដំណើរការសំខាន់ផ្សេងទៀត ដែលកំពុងធ្វើការក្នុងរាងកាយ មានន័យថានៅពេលដែលអ្នកគេង រាងកាយអ្នកត្រូវបានជួសជុល និងត្រូវបញ្ចញជាតិពុល (detoxified) ទាំងឡាយ។ ការគេងអាចថែមទាំងផលិតអ័រម៉ូនភាពស៊ាំ (ប្រព័ន្ធការពាររាងកាយ) បានទៀតផង។
ដោយសារតែ ដំណើរការដ៏សំខាន់ទាំងនេះកើតឡើង ទើបអ្នកគួរប្រើតែសម្លៀកបំពាក់គេងណាដែលរលុងៗ និងមិនស្លៀកខោអាវក្នុងពេលកំពុងគេងរឹតតែប្រសើរ ដូច្នេះទើបអាចធ្វើឲ្យ ដំណើរការជួសជុលរាងកាយ អាចប្រព្រឹត្តទៅបានកាន់តែលឿន។

តាមពិត មិនពាក់ខោអាវក្នុងពេលគេង សំខាន់ដល់សុខភាពយើង ខ្លាំងដល់ម្លឹងសោះ!

@ ផលប៉ះពាល់សម្រាប់ស្ត្រី៖
សម្រាប់ស្ត្រីគ្រប់រូប ត្រូវបានណែនាំមិនអោយពាក់អាវទ្រនាប់ពេលដែលកំពុងគេងនោះទេ។ អ្នកវិទ្យាសាស្ត្រ Sydney Singer និងភរិយារបស់លោក Soma Grismaijer បានសរសេរសៀវភៅមួយក្បាល នៅក្នុងឆ្នាំ១៩៩១ “Dressed To Kill : និយាយពីទំនាក់ទំនងរវាង ជំងឺមហារីកសុដន់ និងអាវទ្រនាប់ស្ត្រី”។ សៀវភៅនេះបានបញ្ជាក់ថា ស្ត្រីដែលចង់ជៀសវាងការកើតជំងឺមហារីកសុដន់គួរពាក់អាវទ្រនាប់ នៅក្នុងពេលវេលាដ៏ខ្លីបំផុតតាមដែលអាចធ្វើទៅបានអោយបានតិចជាង១២ម៉ោង ក្នុងមួយថ្ងៃ។

ការប្រើប្រាស់អាវទ្រនាប់ រយៈពេលយូរពេក អាចបង្កើនសីតុណ្ហភាពជាលិការបស់សុដន់ និងសុទ្ធតែមានអរម៉ូន Prolactin កម្រិតខ្ពស់ (អរម៉ូនដែលមានមុខងារជំរុញក្រពេញទឹកដោះ)។ កត្តាទាំងពីរនេះ អាចធ្វើអោយប៉ះពាល់ដល់ ការកើតឡើងនៃជំងឺមហារីកសុដន់។ ក្រៅពីនេះ ស្ត្រីដែលប្រើដែលប្រើអាវទ្រនាប់ ដែលតឹងពេកញឹកញាប់ នឹងបង្កគ្រោះថ្នាក់ដល់សុខភាព ដោយសារតែវាអាចបង្អាក់ លំហូរទឹករងៃដែលមាននៅក្នុងសុដន់។

ជាធម្មតា សារធាតុរាវនៃទឹករងៃគឺជាអ្នកលាងសម្អាត កាកសំណល់និងជាតិពុលផ្សេងទៀតចេញពីសុដន់។ គួរកត់សម្គាល់ផងដែរថា សំណើមដែលមានច្រើននៅតំបន់ប្រដាប់ភេទស្ត្រី អាចនាំឱ្យឆ្លងមេរោគផ្សិតទ្វារមាស។ ការឆ្លងមេរោគទូទៅបំផុត របស់ស្ត្រីក្នុងវ័យបង្កើតកូន គឺពពួកបាក់តេរីត្រង់ទ្វារមាសដែលនឹងកើនឡើងច្រើន រួចបង្កជាក្លិនអាក្រក់, និងស្ត្រីមួយចំនួនជួបបញ្ហាទ្វារមាសមានក្លិនឆ្អាប បន្ទាប់ពីរួមភេទរួច។ ដែលកត្តាទាំងអស់នេះ បង្កឡើងពីការស្លៀកខោក្នុងនៅពេលគេង។

តាមពិត មិនពាក់ខោអាវក្នុងពេលគេង សំខាន់ដល់សុខភាពយើង ខ្លាំងដល់ម្លឹងសោះ!

តាមពិត មិនពាក់ខោអាវក្នុងពេលគេង សំខាន់ដល់សុខភាពយើង ខ្លាំងដល់ម្លឹងសោះ!

@ ផលប៉ះពាល់សម្រាប់បុរស៖
រីឯបុរសៗ គួរតែប្រើខោណាដែលរលុង ឬមិនចាំបាច់ពាក់អ្វីក៏បាន។ ការធ្វើបែបនេះគឺ ដើម្បីអោយ “ពងស្វាស” ធ្វើការកាត់បន្ថយសីតុណ្ហភាពរបស់ខ្លួន ដែលនឹងរក្សានូវគុណភាពនៃមេជីវិតឈ្មោល។ សរីរាង្គបន្តពូជរបស់បុរស ផលិតនៅខាងក្រៅរាងកាយ ដូច្នេះវាត្រូវរងឥទ្ធិពលដោយសារស្ថានភាព និងសម្លៀកបំពាក់ដែលស្ថិតនៅជុំវិញ។

ប្រសិនបើបុរសៗ ស្លៀកខោក្នុងតឹងរយៈពេលយូរពេកវានឹងបង្កើនសីតុណ្ហភាពនៅជុំវិញសរីរាង្គបន្តពូជ នាំអោយប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោល។ ពងស្វាសមិនអាចដំណើរការបានត្រឹមត្រូវទេ លុះត្រាតែសីតុណ្ហភាពរបស់វាត្រជាក់ជាងផ្នែកផ្សេងទៀតនៃរាងកាយ។

ប្រសិនបើសីតុណ្ហភាព ពងស្វាសកើនឡើងទៅ 98 oF (36.67 oC) វានឹងបញ្ឈប់ ការផលិតមេជីវិតឈ្មោលតែម្តង។ នៅពេលដែលការផលិតត្រូវអាក់ខានបែបនេះ, វានឹងមានផលប៉ះពាល់អវិជ្ជមានដូចជា អាចកាត់បន្ថយចំនួនមេជីវិតឈ្មោលរបស់បុរស, អាចបណ្តាលអោយមេជីវិតឈ្មោលស្លាប់ និងប៉ះពាល់ដល់ រូបសាស្ត្រ (morphology) នៃមេជីវិតឈ្មោលខ្លួនវាទៀតផង។
+ អត្ថប្រយោជន៍នៃការគេងមិនពាក់ខោអាវក្នុង៖
មានផាសុកភាព
នៅពេលដែលអ្នកមិនស្លៀកខោអាវក្នុងគេង, អ្នកនឹងមានផាសុកភាពជាងមុន ជាពិសេសអ្នកអាចគេងលក់បានកាន់តែឆាប់។
កាត់បន្ថយការឆ្លងមេរោគ
ប្រសិនបើអ្នកមិនពាក់ខោក្នុងពេលកំពុងគេងទេ សីតុណ្ហភាពត្រង់នោះនឹងថយចុះ និងលទ្ធភាពនៃការរីកលូតលាស់បាក់តេរី ត្រូវបានកាត់បន្ថយបានយ៉ាងខ្លាំង។ នេះមានន័យថា អ្នកបាន កាត់បន្ថយការកកើតឡើងនៃផ្សិត ឬការឆ្លងមេរោគប្រភេទផ្សេងៗទៀត ដែលអាចអោយអ្នកជៀសវាងក្លិនអាក្រក់បាន។
បង្កើនចំណងស្នេហារវាងអ្នក និងដៃគូ
ជឿចុះថា បើចៃដន្យប្រពន្ធរបស់អ្នកដឹងថា អ្នកមិនបានពាក់ខោនៅលើគ្រែ, អ្នកនឹងទទួលបាន សកម្មភាពមួយចំនួននៅយប់នោះ។
ការដែលអ្នកមិនគួរស្លៀកខោអាវក្នុង នៅអំឡុងពេលគេងនេះគឺជាការសំរួលដល់ប្រព័ន្ធឈាមរត់របស់រាងកាយបានកាន់តែរលូន។ វាត្រូវបានគេប៉ាន់ប្រមាណថា ការគេងជាមួយ ខោអាវក្នុងអាចរារាំងលំហូរខ្យល់ចូលក្នុងស្បែក និងការបិទបាំងនូវការបញ្ចេញញើស, ជាពិសេសនៅត្រង់ចំនុចពិសេសទាំងបុរសនិងស្ត្រី៕

ប្រភព៖ thekhmerpage

អ្នកនឹងចូលចិត្ត

  • តាមពិត មិនពាក់ខោអាវក្នុងពេលគេង សំខាន់ដល់សុខភាពយើង ខ្លាំងដល់ម្លឹងសោះ!已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:សុខភាព
Tags: