Messi រក​បាន​ Hat-trick យប់​មិញ​ធ្វើ​ឲ្យ​គេ​តាម​ជិត​ទាន់​ Ronaldo ហើយ​

កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២៧​គឺ​ក្លឹប​ Barcelona យក​ឈ្នះ​យ៉ាង​ចាស់​ដៃ​ដោយ​លទ្ធផល​៥​ទល់​នឹង​១​ Rayo Vallecano ។

ដោយ​ក្នុង​ការ​ប្រកួត​នោះ​កីឡាករ​ Lionel Messi អាច​សម្រេច​ Hat-trick របស់​ខ្លួន​បាន​នៅ​នាទី​ ( ២៣ , ៥៣ , ៧២ ) ខណៈ​២​គ្រាប់​ទៀត​របស់​ Barcelona រក​បាន​ដោយ​កីឡាករ​ Ivan Rakitic នៅ​នាទី​២២​ និង​កីឡាករ​ Arda Turan នៅ​នាទី​៨៦​ ។ ដោយ​ឡែក​មួយ​គ្រាប់​របស់​ Rayo Vallecano គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Mateus Alberto នៅ​នាទី​៥៧​ ។

យ៉ាង​ក្រោយ​ Lionel Messi រក​បាន​ Hat-trick ធ្វើ​ឲ្យ​គេ​កើន​ចំនួន​គ្រាប់​បាល់​ដល់​១៩​គ្រាប់​នៅ​ក្រប​ខណ្ឌ​ La Liga ខណៈ​កីឡាករ​ Cristiano Ronaldo មាន​ចំនួន​គ្រាប់​បាល់​ចំនួន​២២​គ្រាប់​ ។ ដោយ​ឡែក​សម្រាប់​កីឡាករ​ដែល​ស៊ុត​ច្រើន​ជាង​គេ​នៅ​ La Liga បច្ចុប្បន្ន​គឺ​ Luis Suarez ដែល​ស៊ុត​បញ្ចូល​ទី​ចំនួន​២៥​គ្រាប់​ ។

អត្ថបទ ៖ វិចទ័រ


  • Messi រក​បាន​ Hat-trick យប់​មិញ​ធ្វើ​ឲ្យ​គេ​តាម​ជិត​ទាន់​ Ronaldo ហើយ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: