ដឹង​អត់​តើ​កីឡាករ​ណា​ខ្លះ​ដែល​ក្លឹប​នៅ​អង់គ្លេស​ទិញ​ចូល​ក្នុង​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​ខែ​មករា​ ?

ខែ​មករា​គឺ​ជា​ពេល​ដែល​ទី​ផ្សារ​ដោះដូរ​កីឡាករ​ត្រូវ​បើក​ជា​សារ​ថ្មី​ក្រោយ​បិទ​អស់​រយៈ​ពេល​ប្រមាណ​៤​ខែ​ ហើយ​វា​ជា​ពេល​ដែល​ក្លឹប​ជា​ច្រើន​ចាប់​ផ្ដើម​ទិញ​កីឡាករ​ថ្មី​ដើម្បី​បំពេញ​ចំណុច​ខ្វះ​ខាត​របស់​ពួក​គេ​ដែល​កើត​មាន​អំឡុង​ពាក់​កណ្ដាល​រដូវ​កាល​កន្លង​មក​ ។ ហើយ​ថ្ងៃ​នេះ​ Cambomag លើក​យក​កីឡាករ​ដែល​ក្លឹប​ធំៗ​នៅ​អង់គ្លេស​ទិញ​ចូល​ក្នុង​តម្លៃ​ដ៏​ថ្លៃ​បំផុត​នៅ​ក្នុង​ខែ​មករា​កាល​ពី​ពេល​កន្លង​ទៅ​ ។

១. កីឡាករ​ Fernando Torres

ក្លឹប​ Chelsea បាន​ទិញ​កីឡាករ​ Fernando Torres ក្នុង​តម្លៃប្រមាណ​ជា​៥០​លាន​ផោន​ពី​ក្លឹប​ Liverpool កាល​ពី​ខែ​មករា​ឆ្នាំ​២០១១​ ។

២. កីឡាករ​ Juan Mata

ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ត្រូវ​ក្លឹប​ Man Utd ទិញ​ពី​ក្លឹប​ Chelsea កាល​ពី​ឆ្នាំ​២០១៤​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​៣៧.១​លាន​ផោន​ ។

៣. កីឡាករ​ Andy Carroll

ក្លឹប​ Liverpool បាន​ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ក្នុង​តម្លៃ​ប្រមាណ​ជា​៣៥​លាន​ផោន​ពី​ក្លឹប​ Newcastle United កាល​ពី​ខែ​មករា​ឆ្នាំ​២០១១​ ។

៤. កីឡាករ​ Wilfred Bony

ក្លឹប​ Man City បាន​ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឌីវ័រ​រូប​នេះ​ពី​ក្លឹប​ Swansea ក្នុង​តម្លៃ​ប្រមាណ​ជា​២៨​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៥​ ។

៥. កីឡាករ​ Edin Dzeko

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បូស្នី​រូប​នេះ​ត្រូវ​បាន​ក្លឹប​ Man City ទិញ​ពី​ក្លឹប​ Worfsburgក្នុង​តម្លៃ​ប្រមាណ​ជា​២៧លាន​ផោន​កាល​ពី​ខែ​មករា​ឆ្នាំ​២០១១​ ។

៦. កីឡាករ​ Juan Cuadrado

ក្លឹប​ Chelsea បាន​ទិញ​ខ្សែ​បម្រើ​សញ្ជាតិ​កូឡុំប៊ី​រូប​នេះ​ពី​ក្លឹប​ Fiorentina ក្នុង​តម្លៃ​ប្រមាណ​ជា​២៣.៣​លាន​ផោន​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៥ ។

៧. កីឡាករ​ Luis Suarez

កីឡាករ​ Luis Suarez ត្រូវ​ក្លឹប​បាន​ Liverpool ទិញ​យក​ពី​ក្លឹប​ Ajax ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​២៣​លាន​ផោន​កាល​ពី​ខែ​មករា​ឆ្នាំ​២០១១​ ។

៨. កីឡាករ​ David Luiz

ក្លឹប​ Chelsea បាន​ទិញ​ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​២១.៣​លាន​ផោន​ពី​ក្លឹប​ Benfica កាល​ពី​ខែ​មករា​ឆ្នាំ​២០១១​ ។

៩. កីឡាករ​ Nemanja Matic

ខ្សែ​បម្រើ​សញ្ជាតិ​ស៊ែប៊ី​រូប​នេះ​ត្រូវ​បាន​ក្លឹប​ Chelsea ទិញ​ពី​ក្លឹប​ Benfica ក្នុង​តម្លៃ​២១​លាន​ផោន​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៤​ ។

១០. កីឡាករ​ Darren Bent

ក្លឹប​ Aston Villa បាន​ទិញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​១៨​លាន​ផោន​ពី​ក្លឹប​ Sunderand កាល​ពី​ខែ​មករា​ឆ្នាំ​២០១១​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ដឹង​អត់​តើ​កីឡាករ​ណា​ខ្លះ​ដែល​ក្លឹប​នៅ​អង់គ្លេស​ទិញ​ចូល​ក្នុង​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​ខែ​មករា​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: