ភ្លៀង​មួយ​មេ​លាយឡំ​​​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​៩​ខ្នង​នៅ​ស្រុក​ចុងកាល់

ភ្លៀង​មួយ​មេ​លាយឡំ​​​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​៩​ខ្នង​នៅ​ស្រុក​ចុងកាល់



ឧត្តរមានជ័យ ​៖​ បើ​តាម​របាយការណ៍​បឋម​ កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦​ ​មាន​ករណី​​​ខ្យល់​កន្ត្រាក់​មួយ​បាន​កើត​ឡើង​នៅ​ភូមិ​អាតោ​ ឃុំ​ចុងកាល់​ ស្រុក​ចុងកាល់ ​ខេត្ត​ឧត្តរមានជ័យ បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​៩​ខ្នង។

ផ្ទះ​ទាំង​៩​ខ្នង​នោះ​ រួមមាន ​៖​ ១/​ខូចខាត​ដួល​ផ្ទះ​ទាំងស្រុង​៣​ខ្នង​.២/​ខូចខាត​ធ្លាក់​ពីលើ​ជើង​តាង​៣​ខ្នង​.៣/​របើក​ដំបូល​២​ខ្នង​.៤/​ខូចខាត​គោយន្ត​កន្ត្រៃ​១​គ្រឿង។ តែ​ក្នុង​ហេតុការណ៍​នេះ​ពុំ​មាន​ខូចខាត​ ឬ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ៕

  • ភ្លៀង​មួយ​មេ​លាយឡំ​​​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​៩​ខ្នង​នៅ​ស្រុក​ចុងកាល់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ក្នុងស្រុក
Tags: