តា​ចាស់​តណ្ហា​ក្រាស់ចាប់រំលោភ​ក្មេងស្រី​អាយុ​ទើបតែ ​១១ ​ឆ្នាំ ជាប់​ខ្នោះ​ប៉ូលីស​

6 Videos


តាចាស់ល្មោភកាមម្នាក់ ដោយតណ្ហាបាំងមុខបានធ្វើឲ្យគាត់ហ៊ានប្រព្រឹត្តអំពើអនាចារលើកុមារីម្នាក់អាយុទើបតែ ១១ ឆ្នាំ ដោយឈានដល់ការចាប់ រំលោភរហូតបានសម្រេចក្រោយពីដឹងរឿងហេតុនេះម្តាយរបស់កុមារីរងគ្រោះបានដាក់ពាក្យ ប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋានស្រុកខ្សាច់កណ្តាល ។

អ្នកស្រី ម៉ី ស្រីរត្ន័ ត្រូវជាម្តាយក្មេងរងគ្រោះបាននិយាយរៀបរាប់ថាកាលពីកំឡុង ខែតុលាឆ្នាំ ២០១៥ វេលាម៉ោង១០. ០០នាទី នៅចណុចភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយកូនស្រីឈ្មោះ.យ.យ អាយុ ១១ ឆ្នាំកំពង់លេងបិទពួនជាមួយក្មេងៗពេលនោះជនល្មើសបានចាប់ទាញកូនរបស់គាត់មកខាងក្រោយផ្ទះរបស់ខ្លួនកន្លែងទ្រុងមាន់ក៍ចាប់ស្រាត ខោហើយចាប់រំលោភរហូតបាន សម្រេច ២ដង ។ ដោយឃើញសភាពកូនមានមុខមាត់ស្លេកស្លាំងនឹងនិយាយភាន់ភាំងក៏សួរ ដេញដោកូនរហូតកូននិយាយប្រាប់ពីដំណើររឿងទាំងអស់នេះ ។ លុះដល់ព្រឹកថ្ងៃទី០៦ ខែឧសភា បានមកដាក់ពាក្យប្តឹងដល់សមត្ថកិច្ចនគបាលហើយកម្លាំងប៉ុស្តិ៍ចុះស្រាវជ្រាវតាមពាក្យបណ្តឹងនឹងជួយរកយុត្តិធម៌ជាបន្ទាន់ផងដែរ ។

ដោយយោងតាមពាក្យបណ្តឹងពីអាណាព្យាបាលរបស់កុមារីរងគ្រោះលោកអធិការ បានឆ្លងយោបល់ពីលោកស្នងការនឹងព្រះរាជអាជ្ញាខេត្តកណ្តាលបញ្ជារអោយបើកការស៊ើបអង្កេតឈានដល់ការឃាត់ខ្លួនជនសង្សយ័ដែលមានឈ្មោះ ឌឿ សំអន ភេទ ប្រុសអាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុ ។ លុះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ម្តាយកុមារីរងគ្រោះឃើញកូនមានសភាពមិនសូវស្តីនិយាយចេះភាំងៗបានសួរដេញដោកូនរហូតកូននិយាយប្រាប់ពីដំណើររឿងទាំងអស់នេះ។

ដល់ថ្ងៃទី០៦.ខែឧសភា ឆ្នាំ.២០១៦ នៅវេលាម៉ោង ៨ ព្រឹក ម្តាយកុមារីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍បានចុះធ្វើការស្រាវជ្រាវហើយហៅឈ្មោះ ឌឿ សំអន មកសាកសួរហើយជនល្មើសរូបនេះបានសារភាព ពីទង្វើររបស់ខ្លួនដែលប្រព្រឹត្ត នឹង បានសារភាពកំហុសបន្ទាប់មកជនសង្ស័យត្រូវបាន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ សុថាត់