ការនាំ​ចេញទៅ​សហភាព​អឺរ៉ុប​កើន​ដល់​ជាង ៤,៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥

ការនាំ​ចេញទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​កើន​ដល់​ចំនួន​ទ្រឹ​ក​ប្រាក់ ៤ ពាន់​លាន​អឺ​រ៉ឺ (​ប្រមាណ ៤៥៧៥​លាន​ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ​២០១៥  កន្លងមក​។  បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​កម្ពុជា​-​សភាព​អឺរ៉ុប គូសបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥ កន្លងមកនេះ  ការនាំចេញ​សម្លៀកបំពាក់​មាន​ចំនួន ៧២,៧ ភាគរយ​, ស្បែកជើង​ចំនួន ១២,៥ ភាគរយ​, កង់​ចំនួន ៨,៨ ភាគរយ ហើយ​អង្ករ​និង​ស្ករស​ចំនួន ៤,៣ ភាគរយ​។​

សហភាព​អឺរ៉ុប ដែល​ផ្តល់​ការអនុគ្រោះ​ពន្ធគយ (EBA) ដល់​ការ​នាំចូល​ផលិតផល​ពី​កម្ពុ​ជាមួយនេះ ក្លាយជា​ទីផ្សារ​ធំ​ទីមួយ​របស់​កម្ពុជា​ចាប់ពី​ឆ្នាំ ២០១៣ មក​ម្លេះ​។​
​ក្រៅពី​របាយការណ៍​នាំចេញ សេចក្តីប្រកាស​ព័ត៌មាន​រួម​នេះ​ក៏​និយាយ​ផងដែរ​ពី​ជំនួយឥតសំណង​ចំនួន ៤១០ លាន​អឺរ៉ូ ដែល​សហភាព​អឺរ៉ុប​ត្រៀម​ជួយ​កម្ពុជា ក្នុង​រយៈពេល ៧​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ ៕