តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ដំណឹង​ដែល​ Barcelona ចង់​ទិញ​កីឡាករ​ Fernando Torres ?

កាល​ពី​ពេល​ថ្មីៗ​មាន​ការ​ចុះ​ផ្សាយ​មួយ​ចំនួន​ទាក់​ទង​នឹង​ក្លឹប​អ្នក​មាន​បុណ្យ​ FC Barcelona មាន​គម្រោង​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​ដែល​កំពុង​លេង​នៅ​ក្លឹប​ At Madrid គឺ​កីឡាករ​ Fernando Torres នា​រដូវ​ក្ដៅ​ខាង​មុខ​ ។

ដោយ​ឡែក​យោង​តាម​សារព័ត៌មាន​ AS បាន​ឲ្យ​ដឹង​ថា​គ្រូ​បង្វឹក​របស់​ក្លឹប​ Barcelona គឺ​លោក​ Luis Enrique ជា​អ្នក​ចាប់​អារម្មណ៍​លើ​ Torres ដោយ​លោក​គិត​ថា​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​រូប​នេះ​សាក​សម​​សម្រាប់​ក្លឹប​របស់​លោក​ដែល​គេ​អាច​ស្ថិត​ជា​កីឡាករ​បម្រុង​ដើម្បី​ជំនួស​នរណា​ម្នាក់​ក្នុង​ចំណោម​ Messi , Suarez ឬ​ក៏​ Neymar ជា​ដើម​ ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Torres ត្រូវ​ក្លឹប​ At Madrid ខ្ចី​ជើង​ពី​ក្លឹប​ AC Milan រយៈ​ពេល​២ឆ្នាំ តែ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ​កីឡាករ​ Torres និង​ចប់​កុង​ត្រា​ជាមួយ​ At Madrid ​ ហើយ​គេ​ក៏​កំពុង​ត្រូវ​ក្លឹប​មិន​ក្រោម​៨​ទេ​ដែល​ចាប់​អារម្មណ៍​រូប​គេ​ក្នុង​នោះ​ក៏​មាន​ក្លឹប​នៅ​អាមេរិក​ ជប៉ុន​ និង​ចិន​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ដំណឹង​ដែល​ Barcelona ចង់​ទិញ​កីឡាករ​ Fernando Torres ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: