តារាង​ចម្រៀង​ Adele ទិតៀន​ បេក្ខភាព​ប្រធានាធិបតី​ Donald Trump ដែល​ប្រើ​ចម្រៀង​របស់​នាង​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​

លោក​ Donald Trump បាន​ប្រើប្រាស់​ចម្រៀង​របស់​ Adele នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​ ដើម្បី​ទទួល​បាន​សម្លេង​ឆ្នោត​ ហើយ​ Adele មិន​សប្បាយ​ចិត្ត​នឹង​ទង្វើ​នេះ​ឡើយ​ ។ បេក្ខភាព​ប្រធានាធិបតី​ រូប​នេះ​ បាន​ប្រើ​ប្រាស់​ចម្រៀង​ Rolling In The Deep សម្រាប់​ការ​បើក​យុទ្ធនាការ​របស់​ខ្លួន​ ដោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ពាក្យ​ស្លោក​ថា​ Make American Great Again ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ Adele បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​មួយ​ដើម្បី​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​ Donald Trump ព្រមទាំង​បាន​បញ្ជាក់​ថា​ នាង​មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​យុទ្ធនាការ​ឃោសនា​នយោបាយ​​របស់​ Donald Trump នោះ​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ​របស់​ Adele បាន​ប្រាប់​ទៅ​កាន់​ BBC ថា​ នាង​មិន​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​យក​ចម្រៀង​ និង​តន្ត្រី​ របស់​នាង​ទៅ​ប្រើ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​នយោបាយ​នោះ​ទេ​ ។

គួរ​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​មុន​ Trump ក៏​ធ្លាប់​បាន​ទទួល​លិខិត​ឲ្យ​បញ្ឈប់​សកម្មភាព​ស្រដៀង​គ្នា​ពី​មេធាវី​ របស់​តារា​ឈ្មោះ​ Steven Tyler ផង​ដែរ​ ដោយ​ឡែក​ចំពោះ​​​ចម្រៀង​របស់​ Adele ​លោក​ Trump បាន​ប្រើ​ជា​លើក​ដំបូង​នៅ​ពេល​ជួប​ជាមួយ​អ្នក​គាំទ្រ​នៅ​ទីក្រុង​ Lexington, South Carolina កាល​ពី​សប្ដាហ៍​មុន​ ។

ប្រែ​សម្រួល​​ ៖ Sophany
ប្រភព​ ៖


  • តារាង​ចម្រៀង​ Adele ទិតៀន​ បេក្ខភាព​ប្រធានាធិបតី​ Donald Trump ដែល​ប្រើ​ចម្រៀង​របស់​នាង​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: