“ខ្ញុំ​នឹង​ប្រាប់​ព្រះ​ជា​ម្ចាស់​គ្រប់​យ៉ាង​ទាំង​អស់” សម្ដី​​​មុន​ពេល​ស្លាប់​របស់​ក្មេង​ប្រុស​ជន​ជាតិ​ស៊ីរី​អាយុ​ 3 ឆ្នាំម្នាក់​ ​ធ្វើ​ឲ្យ​គ្រប់​គ្នា​រំជួល​ចិត្ត

រឿង​រ៉ាវ​​សាក​សព​​ក្មេង​ប្រុស​ម្នាក់​​អណ្ដែត​នៅ​លើ​ឆ្នេរ​ខ្សាច់​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​សោក​សង្រេង​មិន​ទាន់​សាប​រលត់​ផង រឿង​រ៉ាវ​ថ្មី​មួយ​ទៀត​ក៏​បាន​ចូល​មក​ដល់ ​ដែល​បាន​ធ្វើ​ឲ្យ​ពិភព​លោក​រន្ធត់​ចិត្ត​សារ​ជា​ថ្មី។

រូបថត​ក្មេង​ប្រុស​ម្នាក់​​អម​ជាមួយ​នឹង​ប្រយោគ​ «ខ្ញុំ​នឹង​ប្រាប់​ព្រះ​ជា​ម្ចាស់​គ្រប់​យ៉ាង​ទាំង​អស់» ត្រូវ​បាន​ចែក​រំលែក​នៅ​ក្នុង​បណ្ដាញ​សង្គម​នានា​ជា​ច្រើន​ ហើយ​រូបភាព​និង​ប្រយោគ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​ដឹង​រឿង​រ៉ាវ​រន្ធត់​ចិត្ត​ ស្ទើរ​ស្រក់​ទឹក​ភ្នែក។

ក្មេង​ប្រុស​ម្នាក់​​នៅ​ក្នុង​រូប​ថត​នោះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឈ្មោះ​នោះ​ទេ គេ​គ្រាន់​តែ​ដឹង​ថា​ជា​ជនជាតិ​ ស៊ីរី ដែល​មាន​អាយុ​ត្រឹម​តែ 3 ឆ្នាំ​ប៉ុណ្ណោះ​។ ដោយ​សារ​សង្គ្រាម​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​នេះ​រង​គ្រោះ​រហូត​ទៅ​ដល់​បាត់​បង់​ជីវិត ប៉ុន្តែ​មុន​ពេល​ស្លាប់​គេ​បាន​និយាយ​ពាក្យ​​ប៉ុន្មាន​ម៉ាត់​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​បាន​ស្ដាប់​លឺ​ក្ដុក​ក្ដួល​ក្នុង​ចិត្ត​គ្មាន​ពាក្យ​អ្វី​នឹង​ថ្លែង​គឺ  ខ្ញុំ​នឹង​ប្រាប់​ព្រះ​ជា​ម្ចាស់​គ្រប់​យ៉ាង​ទាំង​អស់ 

ដោយ​ការ​អាណិត​អាសូរ​និង​អាឡោះ​អាល័យ​​ចំពោះ​ក្មេង​ប្រុស​ម្នាក់​នោះ​ World News ក៏​បាន​ផលិត​វីដេអូ​មួយ​ឡើង​ដើម្បី​ឧទ្ទិស​ទៅ​ដល់​គេ។ ចង់​ដឹង​រឿង​រ៉ាវ​បន្ថែម​ទៀត​លោក​អ្នក​អាច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​​ ៖

សង្គ្រាម​គឺ​ពិត​ជា​គួរ​ឲ្យ​ខ្លាច សង្គ្រាម​បាន​បំផ្លាញ​ស្នាម​ញញឹម នឹង​សេចក្ដីសុខ​របស់​មនុស្ស​គ្រប់​គ្នា។ សង្ឃឹម​ថា​ពិភពលោក​នឹង​ជួប​តែ​សន្តិភាព​ក្នុង​ពេល​ឆាប់​នេះ៕

ប្រែសម្រួលដោយ ៖ Mr DEE
ប្រភព ៖ 


  • “ខ្ញុំ​នឹង​ប្រាប់​ព្រះ​ជា​ម្ចាស់​គ្រប់​យ៉ាង​ទាំង​អស់” សម្ដី​​​មុន​ពេល​ស្លាប់​របស់​ក្មេង​ប្រុស​ជន​ជាតិ​ស៊ីរី​អាយុ​ 3 ឆ្នាំម្នាក់​ ​ធ្វើ​ឲ្យ​គ្រប់​គ្នា​រំជួល​ចិត្ត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: