ស្នេហា​សម័យ​ថ្មី​ “បុរស​អាយុ​ ២២​ឆ្នាំ​លង់​ស្នេហ៍​ស្ត្រី​ពិការ​ភ្នែក​អាយុ​ ៤៦ តាម​ទូរស័ព្ទ”

ពេល​ថ្មី​ៗ​ នេះ​មាន​ស្នេហា​ស្មោះ​ស្ម័គ្រ​មិន​គួរ​ឲ្យ​ជឿ​មួយ​បាន​កើត​ឡើង​រវាង​បុរស​មាន​ស្នេហា​ពិត​ដែល​មាន​អាយុ​២២​ឆ្នាំ​ ជាមួយ​នឹង​ស្ត្រី​ពិការ​ភ្នែក​អាយុ​៤៦ ឆ្នាំ ។រឿង​ហេតុ​ទាំង​អស់​នេះ​បាន​ធ្វើ​អ្នក​ នៅ​ក្នុង​បណ្ដាញ​សង្គម​ Faccbook មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ហើយ​បាន​ធ្វើ​ការ​ចែក​រំលែក​តៗ​គ្នា​ និង​ មាន​មតិ​ខ្លះ​បាន​និយាយ​ថា៖ “មិន​គួរ​អោយ​ជឿ​ថា​មាន​មនុស្ស​ប្រុស​ ល្អ​ហាន​ទទួល​យក​មនុស្ស​ស្រី​ម្នាក់​ដែល​មាន​អាយុ​ស្មើ​ម្ដាយ​ នឹង​ជា​មនុស្ស​ពិការ​ទៀត​ យក​ធ្វើ​ជា​ប្រពន្ធ​ទេ ​សូម​សរសើរ​ប្អូន​ប្រុស​ដែល​មាន​ក្ដី​ស្រលាញ់​.ដ៏​ស្មោះ​ ចំពោះ​បង​ស្រី​ម្នាក់​នេះ​ មិន​ងាយ​មាន​ទេ​ មនុស្ស​ប្រុស​ បែប​នេះ​ ” ហើយ​មតិ​ខ្លះ​បាន​និយាយ​ថា៖​ “កម្រ​មាន​ប្រុស​ក្មេង​ចិត្ត​ដូច​ក្មួយ​ប្រុស​នេះ​ណាស់​” ចំណែក​អ្នក​ខ្លះ​ទៀត បាន​សំដែង​ការ​ត្រេក​អរ​ ហើយ​ក៏​មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ខុស​ៗ​គ្នា​ ។

តាម​រយៈ​ព័ត៌មាន​ខាង​លើ​នេះ​ភ្នាក់​ងារ​ Cambodia online magazine( Cambomag) ទទួល​បាន​ពី​បណ្ដាញ​សង្គម​ Faecbook របស់ Account facebook របស់​បង​ស្រី​ម្នាក់ ដោយ​​ភ្នាក់​យើង​ខ្ញុំ​សុំ​មិន​បញ្ចេញ​ឈ្មោះ ។ហើយ​ហេតុ​ការណ៍​ទាំង​នេះ​បាន​កើត​ឡើង​នៅ​ ភូមិ ក្រសាំង​ ឃុំ​​ សាន់​ ស្រុក​កំពុង​ស្វាយ​ ខេត្ត​ កំពង់ធំ ជា​ផ្ទះ​របស់​ខាង​ស្រី​ ហើយ​ខាង​ប្រុស​មក​ពី​ខេត្ត​ កំពង់ចាម (ប្រភព​បង​ស្រី​ខាង​លើ)។

តើ​ចំពោះ​លោក​អ្នក​វិញ​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?

អត្ថបទ៖ Mr . Rina

ប្រភព៖ Facebook


  • ស្នេហា​សម័យ​ថ្មី​ “បុរស​អាយុ​ ២២​ឆ្នាំ​លង់​ស្នេហ៍​ស្ត្រី​ពិការ​ភ្នែក​អាយុ​ ៤៦ តាម​ទូរស័ព្ទ”已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: