ការ​បំពុល​បរិយាកាស​នៅ​ប្រទេស​ចិន​មាន​ផល​ប៉ះ​ពាល់​ខ្លាំង

ប្រទេស​ចិន៖ តាម​ការ​សិក្សា​ថ្មី​មួយ​ពី Berkeley Earth រដ្ឋ​កាលីហ្វ័រញ៉ា​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា​ការ​បំពុល​បរិយាកាស​នៅ​ប្រទេស​ចិន បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង៤០០០នាក់ជា​រៀង​រាល់​ថ្ងៃ។ យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​អស់​រយៈពេល​១៦​ខែ​ចាប់​ពី​ខែ​មេសា​២០១៤​ដល់​ខែ​សីហា​២០១៥​នេះ​បាន​អោយ​ដឹង​ថា​មនុស្ស​១៦០០០០០​នាក់​ក្នុង​១​ឆ្នាំ​បាន​ស្លាប់​បាត់​បង់​ជីវិត។ តាម​ការ​សន្និដ្ឋាន​ថា​ការ​បំពុល​បរិយាកាស​នៅ​ប្រទេស​ចិន​គឺ​ជា​រឿង​ធម្មតា​ដែល​ប្រជាជន​គ្រប់គ្នា​មាន​ភាព​ស៊ាំ​ទៅ​នឹង​ការ​រស់​នៅ​ប្រចាំ​ទៅ​ហើយ​ក៏​ប៉ុន្តែ​ពួក​គេ​មិន​ដែល​បាន​កត់​សម្គាល់​ថា​កង្វក់​បរិយាកាស​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​សុខភាព។ វា​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​អុកស៊ីត​កាបូន​ដែល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ប្រចាំថ្ងៃ។ ព័ត៌មាន​លំអិត​នឹង​បោះ​ពុម្ព​ផ្សាយ​នៅ PLOS ONE ហើយ​គេ​សង្ឃឹម​ថា​នឹង​អាច​ចេញ​ផ្សាយ​នៅ​ថ្ងៃ​២០​ខែ​សីហា​ឆ្នាំ​២០១៥​នេះ​ហើយ៕

ប្រែសម្រួលដោយ៖Ninja
ប្រភព៖ ,


  • ការ​បំពុល​បរិយាកាស​នៅ​ប្រទេស​ចិន​មាន​ផល​ប៉ះ​ពាល់​ខ្លាំង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: