ខ្យល់កន្រ្តាក់ល្ងាចមិញ នៅស្រុកកំពង់ត្របែក សម្លាប់មនុស្សម្នាក់របួស ៦ នាក់

មានបាតុភូតខ្យល់កន្រ្តាក់មួយយ៉ាងខ្លាំងបានបោកបក់នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នេះមកប៉ះនៅតាមបណ្តាឃុំមួយចំនួនរបស់ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបំផ្លាញផ្ទះអ្នកស្រុកឲ្យដួលរលំនិងរបើកដំបូលចំនួន ៦ ខ្នង ហើយបានសម្លាប់ បុរសម្នាក់ និងរបួស ៦ នាក់ផ្សេងទៀត ។

ខ្យល់កន្រ្តាក់ល្ងាចមិញ នៅស្រុកកំពង់ត្របែក សម្លាប់មនុស្សម្នាក់របួស ៦ នាក់

លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែងបានឲ្យដឹងថា នៅល្ងាចមិញមានភ្លៀងខ្យល់កន្ត្រាក់ដួលរលំផ្ទះចំនួន ២ ខ្នង និងប៉ើងដំបូល ៤ ខ្នងសម្លាប់មនុស្សម្នាក់ របួស ៦ នាក់ និងបំផ្លាញផ្ទះអស់ចំនួន ៦ ខ្នង ។ នៅ ឃុំកន្សោមអក រលំផ្ទះមួយខ្នង មនុស្សរងគ្រោះ៧នាក់ ក្នុងនោះ (ស្លាប់ម្នាក់ ធ្ងន់២នាក់ និងស្រាល៤នាក់) ។ ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ វ៉ា សាវី ភេទប្រុស អាយុ ៣៩ ឆ្នាំ ៕  សុថាត់

ខ្យល់កន្រ្តាក់ល្ងាចមិញ នៅស្រុកកំពង់ត្របែក សម្លាប់មនុស្សម្នាក់របួស ៦ នាក់