ពលរដ្ឋ​សង្កាត់​ព្រែក​ថ្មី​រអ៊ូ​ខឹង​អាជ្ញាធរ និង​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​មិន​បាចទឹក បន្ថយ​ដី​ហុយ​

ក្រោយពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ស្តីបន្ទោស​ប្រធាន​មន្ទីរ​សាធារណៈការ​ក្រុង ក្នុង​ការងារ​សាងសង់​ផ្លូវថ្នល់ និង​លូ​យឺតយ៉ាវ និង​ទន្ទឹម​នឹងមាន​ការផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​សាធារណៈការ​ផង​នោះ ការ​រដ្ឋា​ន​ជួសជុល​កំណាត់​ផ្លូវ​ពី​សង្កាត់​ព្រែកប្រា មក​សង្កាត់​ព្រែក​ថ្មី​មាន​សន្ទុះ​លឿន​ឡើងវិញ​។ ប៉ុន្តែ​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​នេះ កំពុង​បារម្ភ​ពី​សុខភាព​របស់​ពួកគេ​យ៉ាងខ្លាំង ដោយសារ​ដី​ហុយ​ខ្លាំង​។​

តាមពិត​កំណាត់​ផ្លូវ​នេះ នៅ​អប​នឹង​ទន្លេបាសាក់ ដែល​គេ​អាច​បូម​យក​ទឹក​ស្រោច​លើផ្លូវ​ដែល​កំពុង​ជួសជុល​នេះ​បាន​យ៉ាង​ងាយ​។ ប៉ុន្តែ​ពលរដ្ឋ​បាន​និយាយថា មិន​ថា​ព្រឹក ឬ​ល្ងាច​ទេ ដី​ហុយ​លើ​កំណាត់​ផ្លូវ​នេះ​ជាប្រចាំ ហើយ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ក្តី ឬ​រថយន្ត​ក្តី ពួកគេ​ត្រូវ​បើកភ្លើង ជាស​ញ្ញា ដោយសារតែ​អ្នកធ្វើដំណើរ​ទាំង​មិនអាច​មើលឃើញ​គ្នា​ក្នុង​បរិ​យាស​ដី​ហុយ​ក្រាស់ឃ្មឹក​នោះឡើយ​៕
ពលរដ្ឋ​សង្កាត់​ព្រែក​ថ្មី​រអ៊ូ​ខឹង​អាជ្ញាធរ និង​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​មិន​បាចទឹក បន្ថយ​ដី​ហុយ​