Falcao ចូល​រួម​ហ្វឹកហាត់​ជាមួយ​ Chelsea លើក​ដំបូង​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​ដែល​ក្លឹប​ Chelsea ខ្ចី​ជើង​ពី​ក្លឹប​ Monaco គឺ​កីឡាករ​ Radamel Falcao បាន​ចាប់​ផ្ដើម​ចូល​រួម​ហ្វឹក​ហាត់​ដំបូង​ជាមួយ​ក្លឹប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ។

ក្រៅ​ពី​កីឡាករ​ Falcao នៅ​មាន​ខ្សែ​បម្រើ​ស្លាប​ពីរ​រូប​ទៀត​គឺ​កីឡាករ​ Willian និង​កីឡាករ​ Juan Cuadrado ក៏​ទើប​តែ​បង្ហាញ​ខ្លួន​ដំណាល​គ្នា​នេះ​ដែរ​ ។

គួរ​បញ្ជាក់​ថា​មុន​ការ​មកដល់​មួយ​ថ្ងៃ​របស់​ Falcao ក្លឹប​ Chelsea បាន​រង​បរាជ័យ​ក្នុង​ការ​ប្រកួត​លើក​ដំបូង​នៃ​ពាន​រង្វាន់​ International Champions Cup ដោយ​លទ្ធផល​ ២​ទល់​នឹង​៤​ ក្រោម​ថ្វី​​របស់​ក្លឹប​ New York Red Bull ។ ខណៈ​ការ​ប្រកួត​បន្ទាប់​ Chelsea និង​ត្រូវ​ប៉ះ​ជាមួយ​ក្លឹប​ Paris Saint Gemain នៅ​ថ្ងៃ​អាទិត្យ​ទី​២៦​ខែ​កក្កដា​នេះ​ ៕

 

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

 


  • Falcao ចូល​រួម​ហ្វឹកហាត់​ជាមួយ​ Chelsea លើក​ដំបូង​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: