LG G5 បង្ហាញ​ខ្លួន​ហើយ​កាល​ពី​យប់​មិញ​ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​យ៉ាង​សម្បើម

មិន​ខុស​ពី​ព័ត៌មាន​ដែល​បាន​បែក​ធ្លាយ​កន្លង​មក​ទេ​ដែល​ថា ​LG នឹង​បង្ហាញ​សមិទ្ធផល​ថ្មី របស់​ខ្លួន​ក្នុង​ពិព័រណ៍ WMC 2016។​ជាក់​ស្ដែង​ក្នុង​កម្មវិធី WMC យប់​មិញ​LG បាន​បង្ហាញ​កំពូល​ស្មាតហ្វូន​របស់​ខ្លួន​នោះ​គឺ​LG G5ជាមួយ​នឹង​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ប្លែក​ដែល​ធ្វើ​អោយ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​មិន​តិច​នោះ​ទេ។​

G5 មាន​រូប​រាង​ស្រដៀង​នឹង​G4​ដែរ​​នៅ​ផ្នែក​ខាង​មុខ​តែ​បើ​សិន​ជា​យើង​មើល​ជា​រួម​​វា​មិន​ដូច​គ្នា​នោះ​ទេ​ដោយ​វា​បាន​ផ្លាស់​ប្ដូរ​សន្ទះ ក្រោយ​របស់​វា​ពី​ស្បែក​មក​ជា​លោហៈ​ យ៉ាង​ស្រស់​ស្អាត​វិញ​។ចំពោះ​លក្ខណៈ​សម្បត្តិ​ទូ​ទៅ​របស់​វា G5 បំពាក់​មក​ជា​មួយ​អេក្រង់​ទំហំ​5.3 អ៊ីញ ​Quad HD RAM ទំហំ​4GB និង​បន្ទះ​Chip ប្រភេទ​Snapdragon 820​ដែល​វា​អាច​អោយ​ដំណើរ​ការ​កម្ម​វិធី​ធំ​ៗ​បាន​យ៉ាង​រលូន​ផង​ដែរ។​ចំពោះ​កាមេរ៉ា​វិញ​G5 បាន​បំពាក់​កាមេរ៉ា​ដល់​ទៅ​នៅ​ផ្នែក​ខាង​ក្រោយ​ដោយ​មួយ​ទំហំ​ 16MP និង​មួយ​ទៀត​ទំហំ​8MP ដែល​អាច​មាន​សមត្ថភាព​ចាប់​យក​រូប​ភាព​បាន​រហូត​ដល់​135 ដឺក្រេ។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​បាន​បំពាក់​មក​ជាមួយ​បន្ទះ​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ​ជា​មួយ​នឹង​ប៊ូតុង​Power ផង​ដែរ។អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​ដែរ​នោះ​គឺ​មុន​ងារ Always on Display ដែល​បង្ហាញ​ម៉ោង​និង​ប្រតិទិន​ដូច​នាឡិកា​ដែរ​បើ​ទោះ​ជា​ទូរស័ព្ទ​ចាក់​សោ​ក៏ដោយ​។​​​​

LG G5 បង្ហាញ​ខ្លួន​ហើយ​កាល​ពី​យប់​មិញ​ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​យ៉ាង​សម្បើម

 

ចំណែក​លក្ខណៈ​ពិសេស​របស់​វា​វិញ​G5 បង្ហាញ​ពី​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ដែល​ហៅ​ថា​Magic slot ។​ជាមួយ​Magic slot វា​អនុញ្ញាត្តិ​អោយ​យើង​ដោះ​ដូរ​ផ្នែក​ខាង​ក្រោម​ចេញ​បាន​រួច​បន្ថែម​មក​វិញ​នូវ​មុខងារ​ពិសេស​ៗ​ដូច​ជា​បន្ថែម​ថាមពល​ថ្ម​ មុខងារ​បញ្ជា​កាមេរ៉ា​អោយ​កាន់​តែ​អស្ចារ្យ ឬក៏​ការ​ស្ដាប់​តន្ត្រី​កាន់​តែ​រំភើប​ជាង​មុន​។

1 of 9

​ដើម្បី​អោយ​អស់​ចម្ងល់​សូម​ទស្សនា​វីដេអូ​របស់​LG LG5 តែ​ម្ដង:

Source:


  • LG G5 បង្ហាញ​ខ្លួន​ហើយ​កាល​ពី​យប់​មិញ​ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​យ៉ាង​សម្បើម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: