Pond’s បង្កើត​ព្រឹត្តិការណ៍​រំជួល​ចិត្ត​ចំពោះ​អ្នក​ម្តាយ​នៅ​ផ្សារ​ទំនើប AEON

ទី​បំផុត “ម៉ាក់​ជា​ស្ត្រី​ដ៏​អស្ចារ្យ​” ដែល​ជា​កម្មវិធី​ពិសេស​សម្រាប់​អបអរ​ទិវា​រំលឹក​គុណ​មាតា​របស់​ផលិត​ផល​រក្សា​សម្រស់​ Pond’s  បាន​ចាប់​ផ្ដើម​ហើយ​តាំង​ពី​ម៉ោង​១០​ព្រឹក​មិញ​នេះ នៅ​ផ្សារ​ទំនើប អ៊ីអន នៅ​ឡាយ​លី​ផ្លាហ្សា ជាន់​ផ្ទាល់ដី  (AEON Mall, Lively Plaza Ground Floor)។

 

Pond’s បង្កើត​ព្រឹត្តិការណ៍​រំជួល​ចិត្ត​ចំពោះ​អ្នក​ម្តាយ​នៅ​ផ្សារ​ទំនើប AEON

 

ផ្ទាំង​អេក្រង់​ដ៏​ធំ​កំពុង​ចាក់​ផ្សាយ​ពី​វីដេអូ​នៃ​ការ​បង្ហាញ​អារម្មណ៍​នៃ​ក្ដី​ស្រលាញ់ និង​ការ​ដឹង​គុណ​ចំពោះ​អ្នក​ម្ដាយ បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​សំណាក់​ទស្សនិកជន​ដែល​ដើរ​ឆ្លង​កាត់។ មិន​តែ​ប៉ុណ្ណោះ យើង​ក៏​ឃើញ​មាន​យុវវ័យ​​​ជាមួយ​ក្រុម​គ្រួសារ​ជា​ច្រើន​កុះករ​បាន​ថត​រូប​លេង​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​ផ្ទាំង​រូបភាព​ដែល​មាន​ពាក្យពេចន៍​ផ្សេងៗ​បង្ហាញ​ពី​ក្តី​ស្រលាញ់​ចំពោះ​អ្នក​ម៉ាក់​ផង​ដែរ​។

 

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ទស្សនិកជន ពិសេស​ស្ត្រីៗ​ជាច្រើន​ក៏​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​ពិនិត្យ​ស្បែក​មុខ​ដោយ​ឥត​គិត​ថ្លៃ​ពី​ភ្នាក់ងារ​របស់​ Pond’s និង​ការ​សាក​ផលិតផល​រក្សា​សម្រស់​Pond’s ជា​ច្រើន​ប្រភេទ ព្រម​ទាំង​សកម្មភាព​សប្បាយៗ​ជា​ច្រើន​ទៀត​ដូចជា​៖

 

– ថត និង​ផ្តិត​រូប​ភ្លាមៗ​ដោយ​ឥត​គិត​ថ្លៃ ដោយ​គ្រាន់​តែ​បំពេញ​លក្ខខណ្ឌ​ងាយៗ

– ទទួល​បាន​កន្សែង​ជូន​ខ្លួន​១​ភ្លាម ដោយ​គ្រាន់​តែ​ជាវ​ឈុត​ផលិតផល Pond’s Age Miracle ១​ប្រអប់​

– ចាប់​ឆ្នោត​យក​រង្វាន់​ភ្លាម​ៗ បន្ទាប់​ពី​ជាវ​ផលិតផល​ Pond’s ចាប់​ពី ៣ ដុល្លារ​ឡើង​ទៅ

– ចូលរួម​បង្ហាញ​ទឹកចិត្ត​ដោយ​ផ្ញើ​សារ​ជូន​ចំពោះ​អ្នក​ម្ដាយ។

 

កម្មវិធី​ពិសេស​នេះ ប្រព្រឹត្ត​ទៅ​រយៈ​ពេល​២​ថ្ងៃ ចាប់​ពី​ម៉ោង​១០​ព្រឹក នៅ​ថ្ងៃ​សៅរ៍ ទី​៧ និង​ថ្ងៃ​អាទិត្យ ទី ៨ ដើម្បី​ចូលរួម​អបអរ​ទិវា​រំលឹក​គុណ​មាតា។

 

សូមចូលទៅ​កាន់​ទំព័រ​ហ្វេសប៊ុក www.facebook.com/MomisMiracle ដើម្បី​តាម​ដាន​ព្រឹត្តិការណ៍ “ម៉ាក់​ជា​ស្ត្រី​ដ៏​អស្ចារ្យ​”។

 

ដើម្បី​ជ្រាប​ច្បាស់​ពី​ទិដ្ឋភាព​សប្បាយ​ៗ នៅ​ក្នុង​កម្មវិធី “ម៉ាក់​ជា​ស្ត្រី​ដ៏​អស្ចារ្យ”  របស់​ផលិតផល​រក្សា​សម្រស់ ​Pond’s សូម​មើល​រូបភាព និង​វីដេអូ​ខាង​ក្រោម៖

 

 

 

Pond’s បង្កើត​ព្រឹត្តិការណ៍​រំជួល​ចិត្ត​ចំពោះ​អ្នក​ម្តាយ​នៅ​ផ្សារ​ទំនើប AEON

 

Pond’s បង្កើត​ព្រឹត្តិការណ៍​រំជួល​ចិត្ត​ចំពោះ​អ្នក​ម្តាយ​នៅ​ផ្សារ​ទំនើប AEON

 

Pond’s បង្កើត​ព្រឹត្តិការណ៍​រំជួល​ចិត្ត​ចំពោះ​អ្នក​ម្តាយ​នៅ​ផ្សារ​ទំនើប AEON