តាម​ពិត​ Van Nistelrooy ត្រូវ​ Man Utd លក់​ដោយ​សារ​តែ​ទាត់​ Ronaldo

កាល​ពី​ពេល​ថ្មីៗ​នេះ​កាសែត​ Guillem Balague ទើប​តែ​បាន​ចុះ​ផ្សាយ​អាថ៌កំបាំង​មួយ​ដែល​ក្លឹប​ Man Utd សម្រេច​ចិត្ត​លក់​អតីត​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​គឺ Rudd van Nistelrooy កាល​ពី​ឆ្នាំ​២០០៦​ ។

ដោយ​កាសែត​ Guillem Balague បាន​សរសេរ​ថា​អំឡុង​ឆ្នាំ​២០០៦​កីឡាករ​ Van Nistelrooy តែង​តែ​មិន​ពេញ​ចិត្ត​និង​ការ​លេង​របស់​ Ronaldo ខណៈ​រហូត​ដល់​មាន​ការ​ទាត់​ Ronaldo ក្នុង​ពេល​ហ្វឹក​ហាត់​ទៀត​ផង​ ដែល​នោះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្លឹប​ Man Utd មិន​ពេញ​ចិត្ត​ទង្វើ​របស់​ Van Nisterooy ជា​ខ្លាំង​ហើយ​ក៏​សម្រេច​ចិត្ត​លក់​គេ​ចេញ​ទៅ​ឲ្យ​ក្លឹប​ Real Madrid តែ​ម្ដង​ ។

ដោយ​ឡែក​យោង​តាម​សារព័ត៌មាន​ដដែល​ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ Van Nistelrooy មិន​ចូល​ចិត្ត​រហូត​ដល់​មាន​ការ​ទាត់​ Ronaldo ក្នុង​ពេល​ហ្វឹក​ហាត់​គឺ​ដោយ​សារ​តែ​គេ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​លេង​របស់​ Ronaldo ដែល​មាន​នាទី​ជា​ខ្សែ​បម្រើ​ស្លាប​ប៉ុន្តែ​ពុំ​សូវ​បាន​បញ្ជូន​បាល់​ឲ្យ​ខ្សែ​ប្រយុទ្ធ​នោះ​ទេ​ ។

គួរ​រំលឹក​ថា​កីឡាករ​ Van Nistelrooy គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​មួយ​របស់​ក្លឹប​ Man Utd ដែល​គេ​ធ្លាប់​នៅ​ក្លឹប​នេះ​ប្រមាណ​ជា​៥​រដូវ​កាល​ហើយ​គេ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​២១៩​គេ​ស៊ុត​បញ្ចូល​ទី​១៥០​គ្រាប់​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តាម​ពិត​ Van Nistelrooy ត្រូវ​ Man Utd លក់​ដោយ​សារ​តែ​ទាត់​ Ronaldo已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: