ក្មេង​ប្រុស​អាយុ​៧ឆ្នាំ​ម្នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​សត្វ​ឆ្កែ​នៅ​ក្នុង​ពិធី​សាសនា​មួយ

ក្មេង​ប្រុស​ឈ្មោះ​ Mukesh Kerayi រស់​នៅ​ក្នុង​ភូមិ​មួយ​ដែល​ពោរ​ពេញ​ដោយ​ជំនឿ​​ ក្នុង​ចំណោម​​ជំនឿ​ទាំង​នោះ​ គេ​ជឿ​ថា​ ប្រសិន​បើ​ក្មេង​ប្រុស​យក​សត្វ​ឆ្កែ​ធ្វើ​ជា​ប្រពន្ធ​ដំបូង​របស់​ខ្លួន​នោះ​ គេ​នឹង​ចៀស ផុត​នូវ​សំណាង​អាក្រក់​នៅ​ថ្ងៃ​ខាង​មុខ​ ។ ភូមិ​នោះ​មាន​ឈ្មោះ​ថា​ Manik Bazar ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ ឥណ្ឌា​ ។​​

ក្មេង​ប្រុស​រូប​នេះ​ ​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀប​ការ​ជាមួយ​និង​សត្វ​ឆ្កែ​ញី​ ព្រោះ​ឪពុក​ម្ដាយ​របស់​គេ​ជឿ​ថា​ វា​នឹង​ជួយ​កម្ចាត់​វិញ្ញាណ​អាក្រក់​ចេញ​ពី​កូន​របស់​ពួកគេ។ បន្ថែម​លើ​នេះ​ទៀត​ បើ​តាម​ឪពុក​ម្ដាយ​ និង​ជីដូន​ជីតា​របស់​ក្មេង​ប្រុស​នេះ​ បាន​ឲ្យ​ដឹង​ថា​ គ្រូ​ទាយ​​​បាន​ទស្សន៍​ទាយ​ថា​ ប្រពន្ធ​ដំបូង​របស់​ក្មេង​នេះ​នឹង​ស្លាប់​ទាំង​នៅ​វ័យ​ក្មេង​ ដូចនេះ​ហើយ​ ដើម្បី​បញ្ចៀស​នូវ​ហេតុ​ការណ៍​អាក្រក់​នេះ​ ពួក​គេ​បាន​យក​សត្វ​ឆ្កែ​ញី​មួយ​ក្បាល​មក​ស្លៀក​សំលៀក​បំពាក់​អាពាហ៍ពិពាហ៍​ ដោយ​សន្មត​ថា​ជា​ប្រពន្ធ​ដំបូង​របស់​ក្មេង​ប្រុស​នេះ​ ។

ក្មេង​ប្រុស​អាយុ​៧ឆ្នាំ​ម្នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​សត្វ​ឆ្កែ​នៅ​ក្នុង​ពិធី​សាសនា​មួយ

អ្នក​ភូមិ​ក៏​បាន​ចូល​រួម​អបអរ​សាទរ រាំ​កម្សាន្ត​សប្បាយ​​ក្នុង​ពិធី​រៀបការ​របស់​ក្មេង​ប្រុស​នេះ​ ដូច​ជា​ពិធី​រៀប​ការ​ជាទូទៅ​ផង​ដែរ។ ចំណែក​ឪពុក​របស់​ក្មេង​ប្រុស​នេះ​ បាន​​ប្រាប់​ថា​ ពួកគេ​ជឿ​ថា​ អាពាហ៍ពិពាហ៍​នេះ​នឹង​ជួយ​កម្ចាត់​នូវ​ប្រផ្នូល​អាក្រក់​ចេញ​ពី​កូន​របស់​គាត់​ ហើយ​នេះ​ជា​ប្រពៃណី​របស់​សហគមន៍​​ពួកគាត់​ ហើយ​ថា​អ្នក​ភូមិ​នៅ​តែ​ជឿ​លើ​ទំនៀម​ទម្លាប់​មួយ​នេះ​ ។ ​គាត់​បាន​បន្ថែម​ទៀត​ថា​ វា​ជា​ទំនួល​ខុស​ត្រូវ​របស់​មនុស្ស​ចាស់​ក្នុង​ការ​ជួយ​ឲ្យ​កូនចៅ​មាន​សុវត្ថិភាព​ និង​មាន​សេចក្ដី​សុខ​តាម​របៀប​នេះ​។

គួរ​បញ្ជាក់​ថា​ សត្វ​ឆ្កែ​ដែល​គេ​យក​មក​ឲ្យ​រៀបការ​នោះ​ត្រូវ​បាន​គេ​ប្រលែង​ចោល​ឲ្យ​ទៅ​នៅ​តាម​ផ្លូវ​វិញ​ បន្ទាប់​ពី​បញ្ចប់​ពិធី​ ។ ចំណែក​​ឯ​ រដ្ឋាភិបាល​ឥណ្ឌា​វិញ​ នៅ​តែ​ព្យាយាម​អប់រំ​ប្រជាជន​នៅ​សហគមន៍​ដាច់ស្រយាល​ថា​ ការ​ប្រតិបត្តិ​តាម​ជំនឿ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ​ ។


  • ក្មេង​ប្រុស​អាយុ​៧ឆ្នាំ​ម្នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​សត្វ​ឆ្កែ​នៅ​ក្នុង​ពិធី​សាសនា​មួយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: