ជន​បរទេស​ម្នាក់​ដោះ​ស្បែក​ជើង​ដើរ​នៅ​អង្គរ​វត្ត​ ទទួល​បាន​ការ​សរសើរ​ពី​អ្នក​លេង Facebook

រូប​ថត​បុរស​ជនជាតិ​បរទេស​ម្នាក់​ដែល​បាន​ដើរ​នៅ​លើ​ប្រសាទ​អង្គរ​វត្ត​ដោយ​ដោះ​ស្បែក​ជើង​ត្រូវ​បាន​អ្នក​លេង Facebook ម្នាក់​ថត​បាន ហើយ​បង្ហោះ​ចូល​ទៅ​ក្នុង Facebook។

រូប​ថត​មួយ​សន្លឹក​នេះ​បាន​ធ្វើ​អ្នក​លេង​ Facebook ដទៃ​ទៀត​ជា​ច្រើន​​​ធ្វើ​ការ​សរសើរ​ទៅ​លើ​បុរស​បរទេស​នោះ​ថា មាន​សុវជីវធម៌ និង​ឲ្យ​តម្លៃ​ទៅ​លើ​បេតិកភ័ណ្ឌ​ជាតិ​របស់​ខ្មែរ​។ ទន្ទឹម​នឹង​នោះ​ក៏​មាន​អ្នក​ខ្លះ​បាន​បញ្ចេញ​មតិ​បែប​មិន​ប្រកដ​​ពី​ទង្វើ​របស់​បុរស​ម្នាក់​នោះ​​​ថា​ “​ទី​១ គាត់​អាច​ឈឺ​ជើង​ទើប​ដោះ​ស្បែក​ជើង ទី២ គាត់​ឲ្យ​តម្លៃ​លើ​អ្វី​មួយ​”។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ កាល​ពី​មួយ​រយៈ​មុន​បញ្ហា​ការ​ដោះ​ស្បែក​ជើង​នៅ​លើ​​ប្រាសាទ​អង្គរ​វត្ត ធ្លាប់​ជា​ប្រធាន​បទ​ក្ដៅ​នៅ​ក្នុង​ Facebook ហើយ​ក៏​ធ្លាប់​មាន​ការ​ប្រកាស​ និង​សំនូម​ពរ​ឲ្យ​មាន​ការ​ដោះ​ស្បែក​ជើង​នៅ​ពេល​ដើ​រ​នៅ​លើ​ប្រាសាទ​អង្គរ​វត្ត​ និង​ប្រាសាទ​ដទៃ​ទៀត​របស់​ខ្មែរ​ផង​ដែរ៕

 

អត្ថបទ ៖ ជលស័យ
ប្រភព ៖


  • ជន​បរទេស​ម្នាក់​ដោះ​ស្បែក​ជើង​ដើរ​នៅ​អង្គរ​វត្ត​ ទទួល​បាន​ការ​សរសើរ​ពី​អ្នក​លេង Facebook已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: