អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​ទទួល​ទាន​ពោត​បារាំង​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​សោះ!

ពោត​បារាំង​កំពុង​មាន​ការ​និយម​ក្នុង​ការ​ទទួល​ទាន​ដោយ​វា​ជា​បន្លែ​ដែល​មាន​ប្រយោជន៍​ដ៏​ពិសេស​សម្រាប់​សុខភាព​។យើង​អាច​យក​វា​មក​ធ្វើ​ជា​ម្ហូប​ ឆា​ ស្ងោ​ ជា​បន្លែ​ស៊ុប សាច់​អាំង និង​ជា​មុខ​ម្ហូប​ជា​ច្រើន​មុខ​ទៀត​តាម​ចំណង់​ចំណូល​ចិត្ត។មិន​តែ​ប៉ុណ្ណោះ​ពោត​បារាំង​ក៏​ជា​ឱសថ​បែប​ធម្មជាតិ​ដ៏​ល្អ​សម្រាប់​ព្យាបាល​ជំងឺ​ផង​ដែរ​។ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រយោជន៍​ដែល​បាន​មក​ពី​ការ​ទទួល​ទាន​ជា​ប្រចាំ​៖

  • ពោត​បារាំង​បាន​ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ុល​ក្នុង​ឈាម
  • ជួយ​រក្សា​កម្រិត​សម្ពាធ​ឈាម​ក្នុង​ខ្លួន​ឲ្យ​មាន​ស្ថេរ​ភាព
  • ជួយ​ការពារ​និង​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម
  • ជួយ​បង្កើន​កោសិកា​ឈាម​ក្រហម​ក្នុង​រាង​កាយ
  • សម្បូរ​ដោយ​ជាតិ​រំអិល​ដែល​ជួយ​បំបាត់​ការ​ទល់​លា​មក
  • ជួយ​កម្ចាត់​ជាតិ​កាឡូរី​ក្នុង​ខ្លួន​ដែល​ក្នុង​ការ​ចង់​សម្រក​ទម្ងន់
  • មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​និង​ជំងឺ​ផ្សេងៗ
  • សម្បូរ​ដោយ​វីតាមីន​A ​ដែល​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់​ល្អ
  • ជួយ​ទប់​ស្កាត់​និង​ព្យាបាល​ការ​កើត​រោគ​ពោះវៀន​និង​ដំបៅ​ក្រពះ
  • សម្បូរ​ដោយ​វីតាមីន​B1​,B2​,B3​ដែល​ជួយ​ជំរុញ​ដល់​ការ​ចង​ចាំ​នៃ​ខួរ​ក្បាល
  • សម្បូរ​ដោយ​វីតាមីន​C​វីតាមីន​ E ​វីតាមីន​K​ជាតិ​ដែក​និង​ស័ង្កសី
  • អាច​ជួយ​ការពារ​ចំពោះ​ការ​ក​កើត​របស់​កោសិកា​នៃ​ជំងឺ​មហារីក
  • ល្អ​ក្នុង​ការ​ជួយ​បំប៉ន​ថ្លើម​ឲ្យ​មាន​សុខភាព​ល្អ
  • ជួយ​ក្នុង​ការ​លាង​សំអាត​ជាតិ​ពុល​បណ្ដេញ​ពី​ក្នុង​ខ្លួន

អត្ថបទ ៖ Samrach


  • អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​ទទួល​ទាន​ពោត​បារាំង​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង​សោះ!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: