Robben ត្រលប់​ចូល​ហ្វឹក​ហាត់​ជាមួយ​ Bayern Munich ក្រោយ​ជា​ពី​របួស​

ខ្សែ​បម្រើ​ស្លាប​របស់​ក្លឹប​ Bayern Munich កីឡាករ​ Arjen Robben បាន​ត្រលប់​មក​ហ្វឹក​ហាត់​បន្ទាប់​ពី​ជា​ពី​របួស​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ពាន​រង្វាន់​ German Super Cup ដែល​ Byern Munich ត្រូវ​ប្រកួត​ជាមួយ​ Worfsburg ។

កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​បាន​រង​​របួស​សាច់ដុំ​កាល​ពី​ចុង​រដូវ​កាល​ចាស់​ ហើយ​រូប​គេ​មិន​បាន​ចូល​រួម​ជាមួយ​ក្លឹប​ Bayern Munich ក្នុង​ការ​​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​នៅ​តំបន់​អាស៊ី​ឡើយ​ ដោយ​នៅ​សម្រាក​ព្យាបាល​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់​ ។

​Robben បាន​និយាយ​ថា​នៅ​លើ​គេហទំព័រ​របស់​ក្លឹប​ Bayern Munich ថា​ « អាច​ត្រលប់​ហ្វឹក​ហាត់​បាន ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ ខ្ញុំ​សង្ឃឹម​ថា​កម្រិត​លេង​កំពូល​របស់​ខ្ញុំ​និង​ត្រលប់​មក​វិញ​មុន​ពេល​រដូវ​កាល​ថ្មី​មក​ដល់​ » ។

ប្រភព ៖ 
ប្រែសម្រួល​ ៖ វិចទ័រ


  • Robben ត្រលប់​ចូល​ហ្វឹក​ហាត់​ជាមួយ​ Bayern Munich ក្រោយ​ជា​ពី​របួស​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: