សារធាតុ​​បំប៉ន​៥​មុខ​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ឆ្លាត​វៃ​

បើ​សិន​ជា​អ្នក​កំពុង​តែ​ស្វែង​រក​នូវ​អាហារ​ឬ​សារធាតុ​ដែល​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ការ​ចង​​ចាំ​បាន​ល្អ​ ច្បាស់​ការណ៍​ និង​ បញ្ញា​វាង​វៃ​នោះ​ អត្ថបទ​នេះ​ប្រាកដ​ជា​ត្រូវ​នឹង​អ្នក​ ៖

១.ជាតិ​ អូមេហ្កា ៣ ( Omega-3 )

ជាតិ​អូមេហ្កា​ ៣​ នេះ​ពិត​ជា​ជំនួយ​ជា​ច្រើន​ដល់​សុខភាព​បញ្ញា​របស់​អ្នក​ វា​បាន​ជួយ​ដូច​ជា​ ៖
ការ​ចង​ចាំ​ល្អ​ជាង​មុន​, បង្កើន​សមត្ថភាព​សិក្សា​, ជួយ​ប្រឆាំង​នឹង​ជំងឺ​ភ្លេច​ភ្លាំង​, ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ជាង​មុន​, ជា​ពិសេស​ថែរក្សា​សុខភាព​ខួរ​ក្បាល​ ​..ល.. ។

សារធាតុ​​បំប៉ន​៥​មុខ​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ឆ្លាត​វៃ​

ជាតិ​អូមេហ្កា​៣​នេះ​អ្នក​ក៏​អាច​រក​បាន​នៅ​ខ្លាញ់​សត្វ​ត្រី​​ ដូច​ជា​ Tuna, herring, salmon, mackerel ជា​ដើម​ តែ​មិន​មែន​តែ​មាន​ក្នុង​ត្រី​សមុទ្រ​នោះ​ទេ​ វា​មាន​ក៏​មាន​នៅ​ខ្លាញ់​ត្រី​ទឹក​សាប​ និង​ គ្រាប់​ញជាតិ​​

២.ជាតិ​ Resveratrol

វា​ក៏​ជា​ធាតុ​ផ្សំ​មួយ​ដែល​គេ​រក​ឃើញ​នៅ​ស្រា​ក្រហម​ផង​ដែរ​ វា​ជួយ​ការពារ​​ខួរ​ក្បាល​ពី​បញ្ហា​ខួរ​ក្បាល​ឬ​ការ​កាត់​បន្ថយ​ការ​ចង​ចាំ​នា​ពេល​ចាស់​ជរា​ផង​ដែរ​ ។ គេ​រក​ឃើញ​វា​នៅ​ ទំពាំង​បាយ​ជូ សូកូឡា​ Blueberries ជាដើម​ ។

សារធាតុ​​បំប៉ន​៥​មុខ​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ឆ្លាត​វៃ​

៣.CoQ10

ពាក្យ​ពេញ​ គឺ Coenzyme Q10 ដែល​គេ​និយម​ហៅ​កាត់​ថា​ CoQ10 ។ CoQ10 នេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ជួយ​ជំរុញ​សកម្មភាព​ខួរក្បាល​ ដោយ​ផ្តល់​ជា​​ថាមពល​ទៅ​ឲ្យ​រោង​ចក្រ​ថាមពលMitochondria ក្នុង​​កោសិកា​ខួរ​ក្បាល​អ្នក​ ។

សារធាតុ​​បំប៉ន​៥​មុខ​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ឆ្លាត​វៃ​

៤.Acetyl L-Carintine ( ALCAR)

ALCAR ជួយ​ជំរុញ​សកម្មភាព​មេតាប៉ូលីស​របស់​កោសិកា​របស់​ពួក​យើង​ ជា​លទ្ធផល​សារធាតុ​មួយ​នេះ​បាន​ជួយ​បង្កើន​ភាព​រឹងមាំ​នៃ​ស្មារតី ការ​ចង​ចាំ​ ដែល​វា​ជួយ​ការ​ពារ​អ្នក​ឲ្យ​គេច​ផុត​ពី​ជំងឺ​ Alzheimer ។ ​​

សារធាតុ​​បំប៉ន​៥​មុខ​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ឆ្លាត​វៃ​

៥.គឺងកូ (Ginkgo biloba)

មនុស្ស​ជា​ច្រើន​បាន​ស្គាល់​​វា​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីដង់(Anti-Oxidant)​មួយ​ផង​ដែរ​ តែ​លក្ខណៈ​ពិសេស​របស់​ជា​គឺ​វា​ជា​ ថ្នាំ​រុក្ខជាតិ​Herb ដែល​ជួយ​អ្នក​ប្រឆាំង​នឹង​ការ​បាក់​ទឹក​ចិត្ត​ និង​ ការ​បាត់​បង់​ការ​ចង​ចាំ​ជា​ដើម​ ។

សារធាតុ​​បំប៉ន​៥​មុខ​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ឆ្លាត​វៃ​

ប្រែ​សម្រួល​ដោយ​ ៖ Limbique

ប្រភព​ ៖


  • សារធាតុ​​បំប៉ន​៥​មុខ​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ឆ្លាត​វៃ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ជីវិតនិងសង្គម
Tags: