ត្រី​​ចក្រ​យាន​យន្ត​ដ៏​​ពិសេស​បំផុត​សម្រាប់​ឆ្នាំ​2016​នេះ!

នៅ​ដើម​ឆ្នាំ​2016នេះ​មាន​ក្រុមហ៊ុន​4​បាន​ធ្វើ​ការ​សហការ​គ្នា​មាន​ក្រុមហ៊ុន​ Pedalist, e-fox, Elf ​និង​ Tripod could ​ដែល​បាន​ធ្វើ​ឡើង​នៅ​រដ្ឋ​ Illinois Eliel Rojas សហរដ្ឋអាមេរិចដើម្បី​ចូល​រួម​ក្នុង​ការ​ផលិត Kickstarter​ដែល​មាន​ការ​ច្នៃ​ប្រដូច​ជា​រថយន្ត​អគ្គិសនី​ដែល​មាន​ឈ្មោះ​ Ego។ក្នុង​ការ​ផលិត​នេះ​គេ​បាន​ដាក់​ឈ្មោះ​Velomobile​ដែល​វា​ជា​ត្រី​ចក្រ​យាន​យន្ត​មួយ​ប្រភេទ​ដែល​មាន​ឈ្នាន់​សម្រាប់​ធាក់​ដូច​ជា​កង់​តែ​វា​មាន​រូបរាង​ខាង​ក្រៅ​ដូច​ជា​រថយន្ត​មាន​រាង​តូច​ច្រឡឹង​មួយ។

វា​មាន​កម្រិត​ល្បឿន​បាន​រហូត​ដល់​20​ទៅ​32​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​វា​បាន​បំពាក់​ប្រព័ន្ធ​របស់​ Ego​។ដោយ​វា​មាន​កម្ពស់​ 4 ‘8 “ដែល​ស្មើ​និង​1,4 ម៉ែត្រ​ដែល​ងាយ​ស្រួល​សម្រាប់​ការ​អង្គុយ​និង​ការ​ដាក់​ជើង​របស់​អ្នក​បើក​បរ។

ហើយ​Velomobile​ដោយ​មាន​ការ​ប្រើ​ប្រាស់​ជំនួយ​ដោយ​ម៉ូទ័រ​អគ្គិសនី​ដែល​មាន​កម្លាំង​750​វ៉ាត់​បាន​ជួយ​ក្នុង​ការ​ជំនួយ​ដល់​ការ​ធាក់​ឈ្នាន់​និង​មាន​ការ​សាក់​ថាមពល​ទុក​ប្រើ​បាន​រហូត​ដល់​48​គីឡូម៉ែត្រ​ផង​ដែរ។ហើយ​ពិសេស​វា​អាច​បើក​កញ្ចក់​ចំហៀង ​មាន​ហ្រ្វាំងបូម ​ភ្លើងស៊ីញ៉ូ​និង​ភ្លើង​បំភ្លឺ​ផ្លូវ​ផង។សម្រាប់​ការ​ព្យាករ​តម្លៃ​លក់​រាយ​របស់​Velomobileដំបូង​នៅ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ប្រហែល​$5,000។ចង់​ដឹង​ពី​ដំណើរ​ការ​របស់​វា​កាន់​តែ​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ ៖ Samrach
ប្រភព​ ៖​ 


  • ត្រី​​ចក្រ​យាន​យន្ត​ដ៏​​ពិសេស​បំផុត​សម្រាប់​ឆ្នាំ​2016​នេះ!已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ជីវិតនិងសង្គម
Tags: