ទស្សនា​វីដេអូ​នេះ​រួច​អ្នក​នឹង​ចង់​បាន​ Nikon COOLPIX P900 (កាមេរ៉ា​ Zoom ដល់​ឋាន​ព្រះ​ចន្ទ)

Nikon COOLPIX P900 គឺ​ជា​ស៊េរី​កាមេរ៉ា​ថ្មី​មួយ​ទៀត​របស់​ Nikon ដែល​ទើប​តែ​បង្ហាញ​ខ្លួន ប៉ុន្តែ​ស្ទើរ​តែ​គ្រប់​សារ​ព័ត៌មាន​បច្ចេកវិទ្យា​ក្នុង​ស្រុក​នឹង​ក្រៅ​ស្រុក​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​អំពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​​វា។

COOLPIX P900 ជា​កាមេរ៉ា​ដែល​មាន​សេន​សឺ​ទំហំ 16 MP និង​អាច​ធ្វើ​ការ​ពង្រីក​បាន​ដល់​ទៅ​ ៨៣ ដង ហើយ​​អាច​ផ្ដិត​យក​រូប​ភាព​​របស់​​ឋាន​ព្រះ​ចន្ទ​ដែល​ស្ថិត​នៅ​​ចម្ងាយ ៣៨៤ ៤០០​គ.ម ពី​ផែន​ដី​បាន​យ៉ាង​ច្បាស់​ល្អ។ ជាពិសេស​វា​ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា Wifi និង NFC ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ផ្ទេរ រូបភាព​ ឬ វីដេអូ​បាន​យ៉ាង​ឆាប់​រហ័ស។​ ជាង​នេះ​ទៅ ទៀត​លោក​អ្នក​ក៏​ធ្វើ​ការ​បញ្ជា​ការ​ថត​រូប​ ឬ​វីដេអូ​តាម​រយៈ ស្មាតហ្វូន​របស់​អ្នក​បាន​ផង​ដែរ។ វា​មិន​មាន​ត្រឹម​តែ​ប៉ណ្ណឹង​ទេ នៅ​មាន​សមត្ថភាពដ៏​អស្ចារ្យ​ និង មុខ​ងារ​ជា​ច្រើន​ទៀត​ជា​ច្រើន​ទៀត​ដែល​ល្មម​ធ្វើ​ឲ្យ​អ្នក​ចង់​បាន​វា​។

តោះ​ទៅ​ទស្សនា​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​វា​បន្តិច​ទៅ​មើល​ថា​ដូច​អ្វី​ដែល​គេ​និយាយ​ដែរ​ឬ​អត់ ៖​​​

អត្ថបទដោយ ៖ Mr DEE
ឯកសារយោង ៖ Nikon


  • ទស្សនា​វីដេអូ​នេះ​រួច​អ្នក​នឹង​ចង់​បាន​ Nikon COOLPIX P900 (កាមេរ៉ា​ Zoom ដល់​ឋាន​ព្រះ​ចន្ទ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: