Liverpool ស្គាល់​រស​ជាតិ​ជ័យជំនះ​ជា​ថ្មី​ក្រោយ​ស្មើ​៥​ប្រកួត​ជាប់​គ្នា​

កាល​ពី​យប់​មិញ​ក្លឹប​ហង្ស​ក្រហម​ Liverpool រក​បាន​ជ័យជំនះ​១​ទល់​នឹង​០​លើ​ក្លឹប​ Bournemouth ក្នុង​ការ​ប្រកួត​ពាន​ Capital One Cup ។

ដោយ​មួយ​គ្រាប់​របស់​ក្លឹប​ Liverpool គឺ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ការពារ​ស្លាប​ខាង​ស្ដាំ​គឺ​កីឡាករ​ Nathaniel Clyne នៅ​នាទី​ទី​១៧​ ។ គួរ​បញ្ជាក់​ថា​ក្រោយ​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​ Liverpool បញ្ចប់​កំណត់​ត្រា​ស្មើ​រហូត​ដល់​ទៅ​៥​ប្រកួត​ជាប់​គ្នា​ ។

ហើយ​យ៉ាង​ណា​នេះ​ក៏​ជា​ជ័យជំនះ​លើក​ដំបូង​លោក​ Jurgen Klopp តាំង​ពី​លោក​មក​ដឹកនាំ​ក្លឹប​ Liverpool ហើយ​នេះ​វា​ជា​ប្រកួត​ទី​៤​ដែល​លោក​ដឹកនាំ​ ខណៈ​កាល​ពី​៣​ប្រកួត​កន្លង​ទៅ​សុទ្ធ​តែ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​ទាំង​អស់​ ។

អត្ថបទ ៖ វិចទ័រ


  • Liverpool ស្គាល់​រស​ជាតិ​ជ័យជំនះ​ជា​ថ្មី​ក្រោយ​ស្មើ​៥​ប្រកួត​ជាប់​គ្នា​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: