កំពូល​តួ​ឯក​ប្រុស​កុន​​ស្រើបស្រាល​​​​​ជប៉ុន​រក​ចំណូល​បាន​ជាង 32000 ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​

Ken ShimuzuShimiken គឺ​ជា​​កំពូល​តួ​ឯក​ប្រុស​ក្នុង​ចំណោម​តួ​ឯក​ទាំង ៧០ ក្នុង​វិស័យ​ភាព​យន្ត​ស្រើបស្រាល​របស់​ជប៉ុន។ ស្ត្រី​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ស្គាល់​គាត់​ច្បាស់​ជាង​ស្គាល់​ប្ដី​របស់​ខ្លួន​​ឯង​ទៅ​ទៀត បែប​នេះ​ហើយ​គាត់​ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​ថា​ King of Japan Porn។

បើ​យោង​តាម​វេបសាយ  បាន​ឲ្យ​ដឹង​ថា​ Shimiken អាច​រក​ចំណូល​បាន​ប្រមាណ​ជាង 2,800,000 យេន​ ( 32000 ដុល្លារ)​ក្នុង​មួយ​សប្ដាហ៍។ គាត់​មាន​រថយន្ត​ទំនើបៗ​ផ្ទាល់​ខ្លួន​ចំនួន ៥ ហើយ​និង​មាន​ភោជនីយដ្ឋាន​ដ៏​ល្បី​ល្បាញ​មួយ​នៅ​ក្នុង​ទី​ក្រុង​ តូក្យូ។

ក្នុង​នាម​ជា​តួ​ឯក​ប្រុស​ដ៏​ល្បី​ក្នុង​វិស័យ​ភាព​យន្ត​ស្រើបស្រាល​របស់​ជប៉ុន​មិន​មែន​ងាយ​ស្រួល​ដូច​ដែល​មនុស្ស​ជា​ច្រើន​គិត​នោះ​ទេ ។ រាល់​ថ្ងៃ​គាត់​ត្រូវ​បង្ខំ​ចិត្ត​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​វីតាមីន មិន​អាច​ពិសា​គ្រឿង​ស្រវឹង នឹង​ត្រូវ​ចូល​គេ​យប់​ជ្រៅ​ដោយ​សារ​ជាប់​រវល់​វឹក​ហាត់​ឈុត​ឆាក​សម្ដែង​របស់​គាត់។ ជាង​នេះ​ទៅ​ទៀត​ពេញ​មួយ​សប្ដាហ៍​គាត់​ស្ទើរ​តែ​គ្មាន​ពេល​សម្រាក ដោយ​ក្នុង​នោះ​គាត់​ត្រូវ​ថត​ឈុត​ឆាក​ជាង ២១ ឈុត និង​ត្រូវ​ជួប​ជាមួយ​នឹង​អ្នក​គាំ​ទ្រ​របស់​គាត់​ក្នុង​ព្រឹត្តិការណ៍​ជា​ច្រើន​ដូចជា Adult Expos ជាដើម។​

កំពូល​តួ​ឯក​ប្រុស​កុន​​ស្រើបស្រាល​​​​​ជប៉ុន​រក​ចំណូល​បាន​ជាង 32000 ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​

​ក្នុង​រយៈ​ពេល​ ១៨ ឆ្នាំ​​នៃ​ការងារ​នៅ​ក្នុង​វិស័យ​នេះ​គាត់​បាន​សម្ដែង​ជាមួយ​នឹង​តួ​ឯក​ស្រី​ប្រមាណ​ជាង 7500 នាក់ ហើយ​គ្មាន​ពេល​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​អស់ ៧ ឆ្នាំ ដោយ​គាត់​បាន​ថត​រឿង​បាន​ជាង 7000 ​រឿង។ គាត់​ត្រូវ​ធ្វើ​ការ​ដោយ​ភាព​តាន់​តឹង​ដោយ​សារ​ចំនួន​តួ​ឯក​ប្រុស​ក្នុង​វិស័យ​នេះ​មាន​ចំនួន​តិច​មែន​ទែន គឺ​ត្រឹម​តែ ៧០ នាក់​ប៉ុណ្ណោះ​ បើ​ប្រៀប​ជាមួយ​នឹង​​តួ​ឯក​ស្រី​ដែល​មាន​មិន​តិច​ជាង​ ១០០០០ នាក់។

ទន្ទឹម​នឹង​នោះ​តួ​ឯក​ប្រុស​ម្នាក់​នេះ​បាន​បញ្ជាក់​ថា​ជីវិត​ស្នេហា​របស់​គាត់​គឺ​មិន​ល្អ​នោះ​ទេ។ គាត់​ធ្លាប់​បាន​រៀប​ការ​ម្ដង​មក​ហើយ​ដោយ​មាន​ចំណង​ដៃ​កូន​ស្រី​​ភ្លោះ​ចំនួន​ ២ នាក់។ ក្រោយ​ពី​បែក​គ្នា​​ជាមួយ​ប្រពន្ធ​របស់​គាត់ គាត់​​ក៏​​ធ្លាប់​បាន​ណាត់​ជួប​ជាមួយ​នឹង​តួឯក​ស្រី​ក្នុង​វិស័យ​នេះ​ផង​ដែរ​ ប៉ុន្តែ​វា​មិន​ល្អ​នោះ​ទេ។ ហើយ​ការ​មាន​ដៃ​គូរ​ជាមួយ​នឹង​នារី​ស្រស់​ស្អាត​ជា​ច្រើន​នៅ​ក្នុង​ភាពយន្ត​វា​គ្រាន់​តែ​ជា​ទំនាក់​ទំនង​ក្លែងក្លាយ​តែ​ប៉ុណ្ណោះ។

កំពូល​តួ​ឯក​ប្រុស​កុន​​ស្រើបស្រាល​​​​​ជប៉ុន​រក​ចំណូល​បាន​ជាង 32000 ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​

គាត់​បាន​បញ្ជាក់​បន្ថែម​ថា​​សព្វ​ថ្ងៃ​នេះ​កូន​ស្រី​របស់​គាត់​កំពុង​រស់​នៅ​ជាមួយ​នឹង​អតីត​ភរិយា​របស់​គាត់​នៅ​ឯ​ កោះ​ហុកកៃដូ ហើយ​ជា​រឿយៗ​​គាត់​តែង​តែ​ទៅ​លេង​កូន​ស្រី​របស់​គាត់​តាម​តែ​​​អាច​ទៅ​បាន។ ប៉ុន្តែ​គាត់​បារម្ភ​ថា​មនុស្ស​ជា​ច្រើន​អាច​នឹង​ធ្វើ​ឲ្យ​កូន​ស្រី​របស់​គាត់​យំ​ពេល​ដែល​ដឹង​ថា​ឪពុក​របស់​នាង​គឺ​ជា​នរណា។ គាត់​បាន​បន្ថែម​ថា​ទោះ​យ៉ាង​ណា​ថ្ងៃ​ណា​មួយ​គាត់​នឹង​ប្រាប់​កូន​ស្រី​របស់​គាត់​ថា​គាត់​បាន​ធ្វើ​ការ​ងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រីករាយ។

Shimiken និយាយ​ថា ទោះ​យ៉ាង​ណា​ខ្ញុំ​នឹង​បន្ត​ថត​រឿង​បែប​នេះ​រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ស្លាប់

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​​​ក្នុង​មួយ​ឆ្នាំៗ​​​នៅ​ក្នុង​ប្រទេ​សជប៉ុន​វិស័យ​ភាពយន្ត​ស្រើប​ស្រាល​នេះ​អាច​រក​ចំណូល​បាន​ជាង ២៨ ប៊ីលៀន ដុល្លារ ប៉ុន្តែ​​តួ​ឯក​ប្រុស​ក្នុង​វិស័យ​​នេះ​ត្រូវ​បាន​គេ​​ហៅ​ថា​សត្វ​ដែល​ជិត​ផុត​ពូជ​៕​​​

កំពូល​តួ​ឯក​ប្រុស​កុន​​ស្រើបស្រាល​​​​​ជប៉ុន​រក​ចំណូល​បាន​ជាង 32000 ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​

ប្រែសម្រួល ៖ Mini Nano


  • កំពូល​តួ​ឯក​ប្រុស​កុន​​ស្រើបស្រាល​​​​​ជប៉ុន​រក​ចំណូល​បាន​ជាង 32000 ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: