រឿងពិតទាំង 14 យ៉ាង ដ៏គួរ​ឲ្យអស់សំណើច​ អំពី​ចិត្តវិទ្យា

ចិត្តវិទ្យា គឺសំដៅលើរឿងទាំងឡាយ ដែលអាចកំណត់ពីសភាពនៃចិត្តគំនិតរបស់អ្នក តាមរយៈការសម្ដែងចេញឲ្យឃើញពីអាកប្បកិរិយា ប្រតិកម្មរបស់អ្នក ទៅនឹងពិភពខាងក្រៅ។

ខាងក្រោមជារឿងមួយចំនួន ដែលហាក់ដូចជាគួរឲ្យអស់សំណើច តែជាការពិត ដែលអ្នកចាំបាច់ត្រូវដឹង ដើម្បី ការរស់នៅកាន់តែប្រសើរ និងបានយល់ពីជិវិត ដែលនៅជុំវិញខ្លួនយើង។

1. “អ្នកមានបទចម្រៀងជាទីពេញចិត្តផ្ទាល់ខ្លួន ព្រោះថាបទចម្រៀងទាំងនោះអាចនាំអ្នកត្រឡប់ទៅអតីតកាល នៃអារម្មណ៍ណាមួយបាន”
2. “ការទម្រេតខ្លួនគេងឲ្យស្កប់ស្កល់ អាចឲ្យខួរក្បាលរបស់អ្នកគិតពីអ្វីប្លែកៗ ដែលយើងហៅថាសុបិន្ត”
3. “អ្នកអាចប្រើតន្ត្រី ដើម្បីគេចចេញពីរឿងអវិជ្ជមាន ក្នុងជិវិតបាន”
4. “កំឡុងពេលយើងឱបនរណាម្នាក់ នោះសារធាតុគីមីម៉្យាងក្នុងខ្លួនយើង នឹងត្រូវបានបញ្ចេញ ដើម្បីជួយឲ្យ ភាពជឿជាក់រវាងគ្នានឹងគ្នា វិវត្តន៍កាន់តែប្រសើរ”
5. “ពិតណាស់! អ្នកអាចស្លាប់ដោយការគ្រាំគ្រាចិត្តបាន ដែលវាត្រូវបានគេហៅថា ជំងឺបេះដូង ដោយស្ត្រេស (Stress Cardiomyopathy) ”
6. “មនុស្សដែលចំណាយពេលកាន់តែច្រើនក្រោមពន្លឺថ្ងៃ គឺហាក់ដូចជាកាន់តែរីករាយ”
7. “ក្នុងសង្គមស៊ីវីល័យ ការញៀននឹងប្រព័ន្ធអ៊ីនធឺណិត គឺជាវិបត្តិជម្ងឺផ្លូវចិត្តម៉្យាង”
8. “ការច្រៀង អាចជួយអ្នកឲ្យចាកផុតពីភាពក្រៀមក្រំ”
9. “ការចំណាយរបស់យើងទៅលើអ្នកដ៏ទៃកាន់តែច្រើន នោះភាពរីករាយក៏កាន់តែកើនឡើង”
10. “មនុស្សកំប្លែងៗ ការពិតទៅ ពួកគេមានការបាក់ទឹកចិត្តច្រើនជាងអ្នកដទៃ”
11. “បទពិសោធន៍នៃអារម្មណ៍ភ័យខ្លាចពេលបាត់ទូរស័ព្ទ វាស្ទើរតែមានទំហំស្មើរ អារម្មណ៍ភ័យខ្លាចនឹងសេចក្ដីស្លាប់”
12. “មនុស្សដែលចូលចិត្តស្បថស្បែច្រើន អាចជាមនុស្សដែលស្មោះត្រង់ ជាមួយមិត្តភក្ដិ”
13. “មនុស្សដែលឆ្លាត គឺមនុស្សចេះប៉ាន់ប្រមាណពីខ្លួនឯង តែមនុស្សល្ងង់ខ្លៅ តែងគិតថាខ្លួនឯងអស្ចារ្យ”
14. “ជួនកាលមនុស្សយើង ចំណាយពេលតែ៤នាទី ក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍គេបានដែរ”

ដោយ៖ NEA
ប្រភព៖ Psychology, Corneredzone


  • រឿងពិតទាំង 14 យ៉ាង ដ៏គួរ​ឲ្យអស់សំណើច​ អំពី​ចិត្តវិទ្យា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ជីវិតនិងសង្គម
Tags: