Chicahrito កំពុង​ស្ថិត​ក្នុង​រ៉ាដា​ Tottenham Hortspur

ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​ម៊ិចស៊ីកូ​របស់​ក្លឹប​ Manchester United កីឡាករ​ Chicharito កំពុង​ស្ថិត​ក្នុង​រ៉ាដា​របស់​ក្លឹប​ Tottenham Hortspur ខណៈ​គ្រូ​បង្វឹក​របស់​ក្លឹប​មួយ​នេះ​គឺ​លោក​ Mauricio Pochettino ជឿ​ជាក់​ថា​នឹង​អាច​នាំ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​ទឹក​ដី​ White Hart Lane បាន​នៅ​ក្នុង​រដូវ​ក្ដៅ​នេះ​ ។

សារព័ត៌មាន​ Evening Standard បាន​ចុះ​ផ្សាយ​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​បន្ថែម​ដើម្បី​សម្រាល​បន្ទុក​របស់​កីឡាករ​ Harry Kane ខណៈ​ Soldado នឹង​ Adebayer សុទ្ធ​ធ្លាក់​ទម្រង់​ហើយ​ជិត​ចាក​ចេញ​ពី​ក្រុម​ក្នុង​ពេល​ឆាប់ៗ​ ហើយ​គ្រូ​បង្វឹក​រូប​នេះ​បាន​សម្លឹង​ឃើញ​ខ្សែ​ប្រយុទ្ធ​ពីរ​រូប​នោះ​គឺ​ Chicharito នឹង​ Saido Berahino ។

ទោះ​យ៉ាង​ណា​តាម​រយៈ​សារព័ត៌មាន​មួយ​ចំនួន​បាន​បញ្ជាក់​ថា​ Chicharito ទំនង​ជា​មិន​ចាក​ចេញ​ពី​ Man Utd នៅ​រដូវ​កាល​នេះ​ទេ​ព្រោះ​បន្ទាប់​ពី​ត្រលប់​ពី​ការ​ខ្ចី​ជើង​ពី​ Real Madrid មក​វិញ​គ្រូ​បង្វឹក​ Man Utd ​លោក​ Van Gaal បាន​និយាយ​ថា​លោក​អាច​នឹង​ផ្ដល់​ឱកាស​ឲ្យ​គេ​ ខណៈ​ពេល​នេះ​ក្លឹប​ Man Utd កំពុង​តែ​ខ្វះ​ខាត​កម្លាំង​ប្រយុទ្ធ​ផង​នោះ​ដោយ​នៅ​សល់​តែ​ Wayne Rooney ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Chicahrito កំពុង​ស្ថិត​ក្នុង​រ៉ាដា​ Tottenham Hortspur已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: