តើ​ទូរទស្សន៍​បែប​ណា​ ស័ក្តិសម​ទៅ​នឹង​គេហដ្ឋាន​ទាន់សម័យ​?

ឥឡូវ​នេះ​លោក​អ្នក​អាច​ទស្សនា​ទូរទស្សន៍​ទំនើប​ចុង​ក្រោយ​របស់​ សាមសុង​ នៅ​ក្នុង​ផ្ទះ​គំរូ​របស់​បុរី អង្គរ​ភ្នំពេញ​

ភ្នំពេញ (ថ្ងៃ 26 ទី ខែមិថុនា 2015)៖ នៅ​ពេល​ចាប់​ផ្តើម​ទិញ ឬ​សង់​ផ្ទះ លោក​អ្នក​តែងតែ​គិត​យ៉ាង​ល្អិតល្អន់​ទាក់ទង​នឹង​ទីតាំង​ ប្លង់​ ម៉ូដ​ និង​ការ​រចនា​ ឲ្យ​មាន​សោភ័ណភាព​ស្រស់​ស្អាត​ ដើម្បី​ឲ្យ​ការ​រស់នៅ​ ប្រកប​ដោយ​ភាព​រីករាយ​ និង​ផា​សុក​ភាព​។ ហើយ​បន្ថែម​ពី​នេះ​ទៀត​ លោក​អ្នក​ក៏​ចាប់អារម្មណ៍​ក្នុង ការ​ជ្រើសរើស​សម្ភារៈ​អេឡិចត្រូនិក​ផ្សេង​ៗទៀត​ ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវ​ការ​ប្រចាំថ្ងៃ​ និង​បន្ថែម​ នូវ​គុណ​តម្លៃ ដល់​ការ​រស់​នៅ​ជា​ប្រចាំ​។ តើ​គ្រឿង​អេឡិចត្រូនិក​ប្រភេទ​ណា​ដែល​អ្នក​គួរ​ជ្រើសរើស​មក​ ដាក់​នៅ​ក្នុង​គេហដ្ឋាន​ដ៏​ស្រស់​ស្អាត​របស់​លោក​អ្នក?

រូបភាព​ពណ៌​ធម្មជាតិ​ដ៏​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ នៅ​លើ​កញ្ចក់​អេក្រង់​កោង​ របស់​ទូរទស្សន៍​សាម​ស៊ុង SUHD TV ​ពិត​ជា​ស័ក្តិសម​ឥតខ្ចោះ​ ក្នុង​ទីតាំង​ពី​មុខ​សាឡុង​ឈុត​ដ៏​ទន់​ល្មើយ​ ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ដ៏​ធំ​ទូលាយ​ របស់​លោក​អ្នក។ ដោយ​សារ​តែ​បច្ចេកទេស​ចុងក្រោយ​របស់​ទូរទស្សន៍​មួយ​នេះ លោក​អ្នក​ចំណាយពេល​ ត្រឹមតែ​រយៈពេល​២​វិនាទី​ប៉ុណ្ណោះ​ ដើម្បី​បើក​មើល​កម្មវិធី​ទូរទស្សន៍ ​និង​ប្រើប្រាស់​អ៊ីធឺណែត​ ក្នុង​ពេល​តែ​មួយ​បាន​ដោយ​មិន​មាន​ការ​រំខាន​ភ្នែក​។

មិន​តែ​ប៉ុណ្ណោះ​ ទូរទស្សន៍​សាមស៊ុង​ SUHD អាច​ថត​ទុក​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​កម្មវិធី​ទូរទស្សន៍​ណា​ដែល​ លោក​អ្នក​ចូលចិត្ត​ ទោះបី​ជា​អ្នក​កំពុង​រវល់​នៅ​ក្រៅ​ផ្ទះ​យ៉ាង​ណា​ក៏​ដោយ។ នៅ​ពេល​ដែល​លោក​អ្នក​កំពុង​ តែ​ទស្សនា​ខ្សែ​ភាពយន្ត​តាម​ទូរស័ព្ទ​ដៃ ​លោក​អ្នក​អាច​ប្តូរ​មក​ទស្សនា​ខ្សែ​ភាពយន្ត​នោះ​ នៅ​លើ​កញ្ចក់​ ទូរទស្សន៍​សាមស៊ុង​ SUHD នេះ​បាន​យ៉ាង​ងាយ​ស្រួល និង​ផ្តល់​នូវ​អារម្មណ៍​រំភើប​ ហាក់​ដូច​ជា​ទស្សនា​ រឿង​នៅ​ក្នុង​រោងកុន​យ៉ាង​ដូច្នេះ​ដែរ​។

ជាមួយ​នឹង​បច្ចេកវិទ្យា​ ណា​នូ​គ្រីស្តាល់​ និង​មាន​កញ្ចក់​កោង អាច​ទស្សនា​បាន​ពី​គ្រប់​ជ្រុង​ទាំងអស់​។ ចំណែក​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ស្តង់ដារ​ Tizen ​ដែល​ផ្តល់​នូវ​ការ​ជម្រើស​កម្សាន្ត​ដ៏​ធំ​ទូលាយ ភ្ជាប់​ទំនាក់ទំនង​ ឥត​ព្រំ​ដែន​ជាមួយ​មនុស្ស​ជុំវិញ​ពិភពលោក​។

ទូរទស្សន៍​សាមស៊ុងSUHD នឹង​ធ្វើ​ឲ្យ​ការ​សម្រាក​ក្នុង​គេហដ្ឋាន​របស់​លោក​អ្នក​ពោរពេញ​ដោយ​ភាព រីករាយ​ បន្ទាប់​ការ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ។ លើស​ពី​នេះ​ទៅទៀត អ្នក​នឹង​មិន​រំលង​នូវ​កម្មវិធី​កម្សាន្ត ណាមួយ ដែល​អ្នក​ត្រូវ​ការ​ឡើយ។

ជាមួយ​អត្ថប្រយោជន៍​ដ៏​សម្បើម​បែប​នេះ ក្រុមហ៊ុន​សាមស៊ុង​អេឡិចត្រូនិច សូម​អញ្ជើញ​លោកអ្នក​មក ទស្សនា​ និង​សាកល្បង ​ទូរទស្សន៍​ដ៏​ទំនើប​ថ្មី​បំផុត គឺ​ប្រភេទ​ទូរទស្សន៍​សាមស៊ុង​ SUHD ​នៅ​ផ្ទះ​គំរូ​ ប្រភេទ​វីឡា ម៉ូឌឺន​ ក្នុង​បុរីអង្គរភ្នំពេញ​ ដែល​នៅ​ជិត​កាំកូស៊ីធី​ ចាប់​ពី​ថ្ងៃនេះ  រហូត​ដល់ ថ្ងៃទី 10 កក្កដា 2015 ។

លោក​អ្នក​អាច​ទស្សនា​ការ​ដាក់​តាំង​នូវ​ទូរទស្សន៍​ម៉ាក Samsung SUHD TV ជាមួយ​នឹង​ផ្ទះ​គំរូពិតៗ ដែល​រំលេច​នូវ​ភាព​ល្អ​ផ្តាច់​នៃ​ទូរទស្សន៍​មួយ​នេះ​។  សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង ទី​ស្នាក់​ការ​លក់ របស់​បុរីអង្គរភ្នំពេញ​។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់ រូប​គ្រប់​ទីកន្លែង​។ តាមរយៈ ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព​ ទូរទស្សន៍ ​ស្មាតហ្វូន ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីន​ ថតរូប ឧបករណ៍​ផ្ទះ​បាយ​ ម៉ាស៊ីន​ថតចម្លង​ ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍ ផ្សេងៗ ប្រើ​ប្រព័ន្ធ​អគ្គិសនី​ និង​ដំណោះ​ស្រាយ​ផ្សេង​ៗប្រើ​ប្រព័ន្ធ  LED។ យើង ​មាន​បុគ្គលិក ចំនួន 307.000 នាក់ នៅ​ទូ​ទំាង 84 ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។
ព័ត៌មាន​បន្ថែម​ សូម​មើល​គេហទំព័រ​ និង


  • តើ​ទូរទស្សន៍​បែប​ណា​ ស័ក្តិសម​ទៅ​នឹង​គេហដ្ឋាន​ទាន់សម័យ​?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: