Krystal នឹង​ចាក​ចោល SM ទៅ​តាម​បង​ស្រី​របស់​នាង?

កិច្ចសន្យារបស់ Krystal ជាមួយនឹងផលិតកម្ម SM Entertianment នឹងឈានចូលដល់ទីបញ្ចប់នាពេលឆាប់ៗនេះ។ លើសពីនេះទៀត ពាក្យចចាមអារ៉ាមមួយបានលេចឡើងថា នាងមានគម្រោងចាកចេញពីក្រុមរបស់នាង គឺក្រុម f(x)។

នាងបានចូលច្រៀងដំបូងបំផុតជាមួយក្រុម f(x) កាលពីឆ្នាំ២០០៩ ជាមួយនឹងVictoria, Luna, Sulli, និង Amber។ មិនយូរប៉ុន្មាន ក្រុមនេះបានក្លាយទៅជាក្រុមមួយដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមក្រុមនារីដែលខ្លាំងៗមួយចំនួន។ ទោះជាយ៉ាងនេះក្ដី ក្រុមមួយនេះហាក់ថយសន្ទុះនៃការគាំទ្រនៅពេលដែល Sulli បានចាកចេញ។ ជាមួយគ្នានេះផងដែរ ជុំវិញការចាកចេញរបស់បងស្រីរបស់នាង ពីផលិតកម្មនេះនាងជួបការលំបាកខ្លះដែរ។

ក្រៅពីនេះ នាងបានកំពុងទទួលរងការរិះគន់មួយទៀតជុំការទាក់ទងគ្នាជាមួយ Kai ដែលជាសមាជិកបុរសនៃក្រុម Exo។ ដោយសារការចាកចេញរបស់ Jessica កាលពីលើកមុនព្រោះតែនាងមានទំនាក់ទំនងស្នេហាជាមួយ Tyler Kwon ហើយថ្មីៗនេះ Krystal កំពុងមានទំនាក់ទំនងជាមួយ Kai ទើបធ្វើអោយអ្នកគាំទ្រយល់ថានាងដើរតាមគន្លងរបស់បងស្រីរបស់នាង។

សាកគិតទៅមើលថា បើសិនជាអវត្តមានរបស់ Krystal ម្នាក់ទៀតតើ f(x) ទៅជាយ៉ាងណា?

ប្រភពៈ ដោយៈ Gemini Fleta


  • Krystal នឹង​ចាក​ចោល SM ទៅ​តាម​បង​ស្រី​របស់​នាង?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: