ឆ្ងល់​ទេ​ហេតុ​អ្វី​អ្នក​តែងតែ​​អារម្មណ៍​ហត់នឿយ​គ្រប់​ពេល​​?​ ខាងក្រោម​នេះ​ជា​មូលហេតុ​

មនុស្ស​មួយ​ចំនួន​តែង​តែ​ពោល​ថា​ គេ​ហត់នឿយ​រាល់​ថ្ងៃ​ ហើយ​មិន​ចង់​ធ្វើ​អ្វី​ទេ​​ ប៉ុន្តែ​គេ​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា​​មក​ពី​មូលហេតុ​អ្វី​ ដែល​នាំ​ឲ្យ​គេ​ចេះ​តែ​មាន​អារម្មណ៍​ហត់នឿយ​រាល់​ថ្ងៃ​ ទាំង​ដែល​​មិន​បាន​ធ្វើ​ការងារ​អ្វី​ច្រើន​ដែល​នាំ​ឲ្យ​បាក់​កម្លាំង​ ឬ​ហត់​នឿយ​ខ្លាំង​សោះ​​ ។ ដូចនេះ​ យើង​សូម​លើក​ឡើង​នូវ​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​តែងតែ​មាន​អារម្មណ៍​ហត់នឿយ​រាល់​ថ្ងៃ​ ដូច​ខាង​ក្រោម​ ៖

. ការ​បាក់​ទឹកចិត្ត​

មនុស្ស​អាច​មាន​ជំងឺ​បាក់​ទឹកចិត្ត​ដោយ​មិន​បាន​ដឹង​ខ្លួន​។ បើ​តាម​ WebMD ជំងឺ​បាក់​ទឹកចិត្ត​អាច​កើត​មាន​ចំពោះ​មនុស្ស​ម្នាក់​ ដោយ​សាមី​ខ្លួន​មិន​បាន​ដឹង​ខ្លួន​ មិន​បាន​ដឹង​ថា​ ការ​គិត​ និង​អារម្មណ៍​បាក់​ទឹក​ចិត្ត​ កំពុង​តែ​គ្រប​ដណ្ដប់​​ទស្សនវិស័យ​​ និង​ជីវិត​របស់​ខ្លួន​ ។ មនុស្ស​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ ច្រើន​តែ​មាន​បញ្ហា​ជាមួយ​ការ​គេង​ ដោយ​គេ​អាច​គេង​ច្រើន​ជ្រុល​ ឬ​ក៏​មិន​ងាយ​គេង​លក់​ ។

. ការ​គេង​ដោយ​មិន​​ដក​ដង្ហើម​ ឬ​ថប់​ដង្ហើម​

មនុស្ស​មួយ​ចំនួន​ជួប​នូវ​បញ្ហា​នេះ​​ពេល​ដែល​គេ​គេង​សម្រាក​ ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់​រហូត​នៅ​ពេល​យប់​ និង​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ហត់នឿយ​នៅ​ពេល​ថ្ងៃ​ ព្រោះ​តែ​សម្រាក​មិន​បាន​ស្កប់ស្កល់​ ។ បញ្ហា​ដំណេក​នេះ​ អាច​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ជំងឺ​ទឹកនោម​ផ្អែម​ ជំងឺ​បាក់ទឹកចិត្ត​ និង​ឈឺក្បាល​ ។

. ការ​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​

អាហារ​ពេល​ព្រឹក​ មាន​សារៈសំខាន់​ក្នុង​ការ​ផ្ដល់​ថាមពល​ដល់​អ្នក​ វា​ល្អ​សម្រាប់​សុខភាព​ បង្កើន​ការ​ចងចាំ​ និង​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​ ដូចនេះ​ហើយ​ ការ​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​ និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ​​។

. ការ​ទទួល​ទាន​ស្រា​មុន​ពេល​គេង​

ការ​ទទួល​ទាន​ជាតិ​អាល់កុល​មុន​ពេល​ដំណេក​ អាច​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ដំណេក​របស់​អ្នក​ខ្លាំង​ណាស់​ ដោយ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​គេង​ភ្ញាក់​ គេង​ភ្ញាក់​ពេញ​មួយ​យប់​ ហើយ​នៅ​ពេល​អ្នក​ក្រោក​ព្រឹក​ឡើង​ អ្នក​នឹង​មាន​អារម្មណ៍​ស្ពឹក​ស្រពន់​។

. អ្នក​ខ្សោះ​ជាតិ​ទឹក​

តាម​WebMD ទឹក​បង្កើត​ឈាម​ជា​ច្រើន និង​សារធាតុ​រាវ​ផ្សេង​ទៀត​​ក្នុង​ខ្លួន ដូចនេះ​ហើយ​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​​ទោះ​មិន​ធ្ងន់ធ្ងរ​ក្ដី​ ក៏​អាច​បណ្ដាល​ឲ្យ​ឈាម​ឡើង​ខាប់​ ដែល​ធ្វើ​ឲ្យ​បេះដូង​ត្រូវ​ធ្វើ​ការ​ខ្លាំង​ឡើង​ដើម្បី​នាំ​ឈាម​ទៅ​កាន់​កោសិកា​ និង​សរីរាង្គ​នានា​ក្នុង​ខ្លួន​អ្នក​ ។ ការណ៍​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ អស់​កម្លាំង។

. ការ​គេង​ថ្ងៃ​

ការ​គេង​ថ្ងៃ​លើស​ពី​៣០​នាទី​ និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ រងីរងើ​ ធីងធង​​អស់​កម្លាំង​ នៅ​ពេល​ដែល​អ្នក​ក្រោក​ឡើង​ ហើយ​ប្រសិន​បើ​អ្នក​គេង​ថ្ងៃ​ នៅ​​ក្បែរ​ពេល​ចូល​ដំណេក​យប់​ទៀត​នោះ​ អ្នក​នឹង​មិន​ងាយ​គេង​លក់​នៅ​ពេល​យប់​ ។

​​. អ្នក​មិន​បាន​បរិភោគ​អាហារ​ជាតិ​ដែក​ឲ្យ​បាន​គ្រប់គ្រាន់

រោគសញ្ញា​មួយ​នៃ​អាការៈ​ខ្វះ​ជាតិ​ដែក​ គឺ​ភាព​អស់​កម្លាំង​។ បើ​តាម​ ABC News ជាតិ​ដែក​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​ផលិត​​គ្រាប់​ឈាម​ក្រហម​ និង​ប្រូតេអ៊ីន​ដែល​ជួយ​កោសិកា​ឈាម​ក្រហម​ ក្នុង​ការ​បញ្ជូន​អុកស៊ីហ្សែន​ក្នុង​ខ្លួន​របស់​មនុស្ស​។ ដូច្នេះ​ហើយ​ បើ​គ្មាន​វា​ នោះ​​នឹង​អាច​មាន​ផល​ប៉ះពាល់​ដល់​ដំណើរការ​ខាង​លើ​ ហើយ​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ខ្វះ​ឈាម​ក្រហម​ផង​ដែរ​ ។

. ការ​មើល​ទូរស័ព្ទ​នៅ​ពេល​គេង​

ការ​មើល​ ឬ​លេង​ទូរស័ព្ទ​នៅ​មុន​ពេល​ចូល​គេង​ ឬ​ពេល​គេង​ អាច​បណ្ដាល​អោយ​អ្នក​គេង​មិន​បាន​ស្កប់ស្កល់​។ មាន​ការ​អះអាង​ថា​ ពន្លឺ​ដែល​ចេញ​ពី​ឧបករណ៍​អេឡិចត្រូនិក​ មាន​ផល​រំខាន​ដល់​ដំណេក​។

. ជាតិ​កាហ្វេអ៊ីន​

តើ​អ្នក​ដែល​កត់​សម្គាល់​ទេ​ថា​ នៅ​ពេល​ដែល​អ្នក​ផឹក​កាហ្វេ​កាន់​តែ​ច្រើន​ នោះ​អ្នក​មាន​អារម្មណ៍​កាន់​តែ​អស់​កម្លាំង​?​ នេះ​ក៏​ព្រោះ​តែ​កាហ្វេ​អាច​ធ្វើ​ឲ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក​ ហើយ​ជា​លទ្ធផល​ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង​។ វា​ជា​ការ​ពិត​ដែល​ថា​ កាហ្វេ​មួយ​កែវ​នៅ​ពេល​ព្រឹក​ អាច​ជួយ​បង្កើន​ថាមពល​ដល់​អ្នក​ ប៉ុន្តែ​បើ​អ្នក​ផឹក​វា​មុន​ពេល​ចូល​គេង​នោះ​វា​មិន​មាន​ផល​ល្អ​នោះ​ទេ​ ព្រោះ​វា​នឹង​រំខាន​ដល់​ដំណេក​របស់​អ្នក​ ដោយ​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ ហើយ​អស់​កម្លាំង​នៅ​ពេល​ព្រឹក​​។

១០. អ្នក​ធ្វើ​លំហាត់​ប្រាណ​មិន​បាន​គ្រប់​គ្រាន់​

ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ ជួយ​បង្កើន​ថាមពល​របស់​អ្នក​ បង្កើន​ភាព​រឹងមាំ​នៃ​សាច់ដុំ​។ បើ​តាម​ Mayo Clinic ការ​ធ្វើ​លំហាត់​ប្រាណ​ នឹង​អាច​នាំ​នូវ​អុកស៊ីហ្សែន​ និង​វីតាមីន​ ទៅ​កាន់​ជាលិកា​របស់​អ្នក​ ហើយ​ជួយ​ឲ្យ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ធ្វើ​ការ​បាន​ល្អ​ ហើយ​នៅ​ពេល​ដែល​បេះដូង​ និង​សួត​របស់​អ្នក​ធ្វើ​ការ​បាន​ល្អ​ នោះ​អ្នក​នឹង​មាន​ថាមពល​ច្រើន​ដើម្បី​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​​។

ប្រែ​សម្រួល​​៖ Sophany

ប្រភព​​៖


  • ឆ្ងល់​ទេ​ហេតុ​អ្វី​អ្នក​តែងតែ​​អារម្មណ៍​ហត់នឿយ​គ្រប់​ពេល​​?​ ខាងក្រោម​នេះ​ជា​មូលហេតុ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: