អ្នក​មាន​ប័ណ្ណ​បើកបរ​រថយន្ត​​ប្រភេទ ខ (B) ក៏​អាច​​បើកបរ​ម៉ូតូ​បាន​ដែរ ប៉ុន្តែ …

នៅ​ថ្ងៃ​ទី​១ ខែ​មករា ២០១៦ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នឹង​ត្រូវ​បាន​ចាប់​អនុវត្ត​ដោយ​មាន​ការ​ផាក​ពិន័យ​យ៉ាង​ម៉ឹង​ម៉ាត់​នៅ​ទូទាំង​ប្រទេស នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

សម្រាប់​ប្រិយមិត្ត​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​ជ្រាប​ច្បាស់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ តែង​តែ​​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ផាក​ពិន័យ​ តែង​តែ​សាក​សួរ​ពី​សំនួរ​ជា​ច្រើន​ជុំវិញច្បាប់ចរាចរណ៍​ផ្លូវគោក​នេះ​។ ក្នុង​នោះ​ ខេមបូមេក សូម​លើក​យក​សំនួរ​មួយ​ដែរ​មាន​ការ​សាក​សួរ​ជា​ច្រើន​គឺ “ប័ណ្ណបើកបរ​ប្រភេទ​ ខ (B) អាច​ប្រើប្រាស់​ក្នុង​ការ​បើកបរ​ម៉ូតូ​បាន​ដែរ​ឬ​ទេ?” មក​បកស្រាយ​ជូន​ប្រិយមិត្ត។

បើ​យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ត្រង់​មាត្រា​ទី ៤១ ចំណុច​ទី​៥ បាន​ចែង​ថា អ្នក​មាន​ប័ណ្ណ​ប្រភេទ ខ អាច​បើកបរ​យានយន្ត​ប្រភេទ​ ក១ យានយន្ត​កសិកម្ម ឬ យានយន្ដុប្បករណ៍ ​ដែល​មាន​ល្បឿន​អតិបរមា​មិន​លើស​ពី ៤០គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

សរុប​សេចក្ដី​មក​អ្នក​ដែល​មាន​ប័ណ្ណ​បើកបរ​ប្រភេទ ខ (B) អាច​បើកបរ​ម៉ូតូ​បាន​ ប៉ុន្តែ​ត្រឹម​តែ​ម៉ូតូ​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់​ពី​៤៩ ដល់ ១២៥ សង់​ទីម៉ែត្រគូប​តែ​ប៉ុណ្ណោះ៕

ដោយ ៖ ជលស័យ
ឯកសារយោង ៖ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ២០១៥


  • អ្នក​មាន​ប័ណ្ណ​បើកបរ​រថយន្ត​​ប្រភេទ ខ (B) ក៏​អាច​​បើកបរ​ម៉ូតូ​បាន​ដែរ ប៉ុន្តែ …已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: