ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ទី​ក្រុង​បាង​កក​សម្លាប់​មនុស្ស​យ៉ាង​តិច​១២នាក់​ និង​របួស​ច្រើន​ជាង​២០នាក់​

យោង​តាម​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​របស់​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​ ១២​នាក់​បាន​ស្លាប់ និង​អ្នក​រង​របួស​ប្រមាណ​ជាង​ ២០​នាក់ នៅក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​នៅ​ទី​ក្រុង​បាងកក​កាល​ពី​ម៉ោង​ ៧ កន្លង​ទៅ​នេះ។

ស្ថាន​ភាព​នៅ​កន្លែង​កើត​ហេតុ​គឺ​កំពុង​មាន​ភាព​វឹក​វរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ហេតុការណ៍​មួយ​នេះ​បាន​កើត​ឡើង គេ​ឃើញ​មាន​បំណែក​នៃ​រាង​កាយ​បាន​បែក​ខ្ចាត់​ខ្ចាយ​គ្រប់​ទី​កន្លែង​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ជិត​ក​ន្លែង​សក្ការបូជា​ជា​មួយ​ឈ្មោះ​ថា​ Erawan Shrine ក្នុង​ខណ្ឌ​ Chidlom​​កណ្ដាល​ក្រុង​បាងកក។

សេចក្ដី​រាយ​ការណ៍​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ភ្ញៀវ​ទេស​ចរ​បរទេស​អាច​នឹង​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ដែរ។

ជំហាន​ដំបូង​នៃ​ការ​សន្និដ្ឋាន​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ Prawit Wongsuwong បាន​និយាយ​ឲ្យ​ដឹង​ថា​ «វា​ជា​ប្រភេទ​គ្រាប់​បែកTNT ហើយ​អ្នក​ដែល​ដាក់​គ្រាប់​បែក​នេះ​គឺ​បាន​កំណត់​គោលដៅ​ចម្បង​គឺ​លើ​​ជន​បរទេស​ដើម្បី​ធ្វើ​ឲ្យ​​វិស័យ​ទេសចរណ៍​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​»៕

ប្រែសម្រួលដោយ ៖ Mr.Dee
ប្រភព ៖​


  • ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ទី​ក្រុង​បាង​កក​សម្លាប់​មនុស្ស​យ៉ាង​តិច​១២នាក់​ និង​របួស​ច្រើន​ជាង​២០នាក់​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: