អាហារ​៣​ប្រភេទ​សម្រួល​ការ​រំលាយ​អាហារ និង សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​ពេល​លាយ​ជាមួយ​ទឹក

ទឹក​មាន​សារសំខាន់​មិន​អាច​ខ្វះ​បាន​ចំពោះរាងកាយ ព្រោះ​វា​ប្រើ​សម្រាប់​រំលាយ​អាហារ បណ្តេញ​ជាតិ​ពុល​ពី​រាងកាយ រក្សា​សំណើម និង មិន​ធ្វើ​អោយ​ធាត់។ មួយ​វិញ​ទៀត​ដើម្បី​ទទួល​ទាន​អោយ​បាន​ច្រើន យើង​អាច​បន្ថែម​ដោយ បន្លែ ផ្លែឈើ ដើម្បី​បង្កើន​រសជាតិ ហើយ​មាន​ប្រយោជន៏​កាន់​តែ​ច្រើន​ថែម​ទៀត​ផង។

១. ជីរអង្កាម : ជីរអង្កាម​មាន​សារធាតុ​ជំរុញ​ការ​បង្កើត​អង់ហ្ស៊ីម​សម្រាប់​រំលាយ​អាហារ ស្រូប​យក​វីតាមីន និង សារ​ធាតុ​ចិញ្ចឹម​នានា​ពី​អាហារ។ ដោយ​គ្រាន់​តែ​ឆុង​ស្លឹក​ជីរអង្កាម​ស្រស់​ជាមួយ​ទឹក​ក្តៅ ហើយ​ទទួល​ទាន​ដូច​ទឹក​តែ។

២. ក្រូចឆ្មារ : ក្រូចឆ្មារមានវីតាមីន C ខ្ពស់​ ជួយប្រព័ន្ធភាពសុំា និង កម្ចាត់រ៉ាឌីកាល់សេរី។ លើស​ពី​នេះ​ទៅ​ទៀត​វា​ជួយ​ជំរុញ​ការ​រំលាយ​អាហារ និង បង្កើត​អង់ហ្ស៊ីម។ ដោយ​គ្រាន់​តែ​ច្របាច់​ក្រូច​ឆ្មារ​១​ចំណិត​ហើយ​ទទួល​ទាន​ជា​ធម្មតា​ជា​រៀង​រាល់​ថ្ងៃ។

៣. ត្រសក់ : ត្រសក់​មាន​គុណសម្បត្តិជួយកម្ចាត់ជាតិពុល និង សម្រួលប្រព័ន្ធរំលាយអាហារ ព្រោះវា​សម្បូរ​ជាតិ​កាក​សរសៃ និង​ សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ដោយ​គ្រាន់​តែ​ចិត​ត្រសក់​ជា​ចំណិត​ៗ​ហើយ​ត្រាំ​ទឹក ទទួល​ទាន​ជា​ធម្មតា។

ប្រភព៖ បរទេស


  • អាហារ​៣​ប្រភេទ​សម្រួល​ការ​រំលាយ​អាហារ និង សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​ពេល​លាយ​ជាមួយ​ទឹក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: