ល្បីថា សួន​កម្សាន្ត PortAventura នៅ​អេស្ប៉ាញ​ចម្លង​ក្បាច់​អង្គរ​កើប​លុយ​មិន​ស្ទើរ​

មតិ​ប្រជាជន​ខ្មែរ​ជា​ច្រើន​បាន​លើក​ថា​ សូន​កម្សាន្ត​នៅ​ប្រទេស​អេស្ប៉ាញ​បាន​ចម្លង​ក្បាច់ប្រាសាទ​ខ្មែរ និង បើក​ទទួល​បាន​ចំណូល​យ៉ាង​ច្រើន​ផង​ដែរ និង បាន​រិះគន់យ៉ាងចាស់ដៃថា ហេតុ​អី​បាន​ធ្វើ​រូប​ចម្លាក់​មនុស្សដែល​ជាប្រជាជន​ខ្មែរមិនពាន់​ពាក់មួកត្នោត បែរ​ជាទៅ​ពាក់មួកតំណាងប្រទេសគេដែលជាមិនមែនខ្មែរ។

បើ​រំលឹក​ពី​ឆ្នាំ​មុន មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​​​របស់​អឺរ៉ុប​​នៅ​អេស្ប៉ាញ PortAventura ​បាន​តុប​តែង​​ឲ្យ​លេច​រូប​រាង​ប្រាសាទ​បាយ័ន​​​​​​ ដើម្បី​រំលេច​​អារម្មណ៍​​អស្ចារ្យ​ប្លែក​ថ្មី ​ដល់​អ្នក​កម្សាន្ត​តាម​រយៈ​​​សម្បត្តិ​​វប្បធម៌​ល្បីល្បាញ​របស់​ខ្មែរ​។​

ព្រៃ​ឈើ​​​​​​និង​​តំបន់​​​ប្រាង្គ​ប្រាសាទ​ ត្រូវ​គេ​​រៀប​ចំ​ឡើង​​លើ​ផ្ទៃ​ដី​ជាង​​មួយ​ម៉ឺន​​​ម៉ែត្រ​ការ៉េ​​ ​​ដែល​គ្រប​ដណ្ដប់​យ៉ាង​ធំ​លើ​ផ្ទៃ​សួន​​​។ នៅ​ទី​នោះ​​​គេ​​​​​​​នឹង​ឆ្លង​​កាត់​​ការ​​កម្សាន្ត​មួយ​​ គឺ​​​​​ដំណើរ​ផ្សង​ព្រេង​កាត់​អាណាចក្រ​ដែល​បាត់​បង់ ឬ Angkor: Adventure in the Lost Kingdom ​ ​ដោយ​ការ​ជិះ​​លើ​ចង្អូរ​ទឹក​ឆ្លង​កាត់​​​​ឧបសគ្គ។ គេ​នឹង​ជួប​បទពិសោធន៍​ជា​ច្រើន​ដូច​ជា​​ឆ្លង​កាត់​ភូមិ​អាថ៌កំបាំង សត្វ​​ពស់​ធ៏​ធំ​​​​ងើប​ចេញ​ពី​ទឹក​​ស្រស់ៗ​នៅ​នឹង​មុខ សត្វ​ខ្លា​ដែល​មាន​ចលនា ដំរី និង​ឧបសគ្គ​​ផ្សេង​ទៀត។ ប៉ុន្តែ​នៅ​លើ​ទូក​គឺ​បាន​ប្រដាប់​ដោយ​កាំ​បាញ់​ទឹក​​ជា​សភាវុធ​ បាញ់​​ប្រវា​នៅ​ពេល​ណា​​អ្នក​កម្សាន្ត​​ពើប​​ប្រទះ​​នឹង​​របស់​ផ្សេង​ៗ។ ខាង​ក្រោម​នេះ​ទឹក​ភាព​​ប្រាសាទ​បាយ័ន​នៅ​សួន​​ PortAventura៖

ដោយ៖ ហុង

ប្រភព​៖ sallycorp & inparkmagazine


  • ល្បីថា សួន​កម្សាន្ត PortAventura នៅ​អេស្ប៉ាញ​ចម្លង​ក្បាច់​អង្គរ​កើប​លុយ​មិន​ស្ទើរ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ជីវិតនិងសង្គម
Tags: