បទ​ថ្មី Original Song ​ ​របស់ ខេម តាំង​ពី​ស្គាល់​គេ​អូន​ប្លែក​ខ្លាំង​ណាស់ មិន​សរសើរ​មិនបាន​

កាល​ពី​ពេល​ថ្មីៗ​នេះ​ផលិតកម្ម​ថោន​កំពុង​តែ​ត្រៀម​ចេញ​អាល់ប៊ុម​ស៊ីឌី​ថ្មី របស់​ខ្លួន​វ៉ុល 78 ក្នុង​ពេល​ឆាប់​នេះ ខណៈ​ដែល​បាន​បង្ហាញ Teaser បទ”តាំង​ពី​ស្គាល់​គេ​អូន​ប្លែក​ខ្លាំង​ណាស់” បកស្រាយដោយ ខេម បានចេញកាលពីថ្ងៃទី14 ខែសីហា នេះ។ យ៉ាងណាមិញ បទ​ថ្មី Original Song ដែល​មាន​ចំណង​ជើង​ថា “តាំង​ពី​ស្គាល់​គេ​អូន​ប្លែក​ខ្លាំង​ណាស់” ទទួលបានការគាំទ្រជាច្រើន ធ្វើ​ឲ្យ​អ្នក​ស្តាប់​នាំ​គ្នា​ចែករំលែក​ តៗ​ គ្នា​តាម​​ប្រព័ន្ធសង្គម Facebook។

គួរ​បញ្ជាក់​ផង​ដែរ​ថា​បទ​នេះ និពន្ធដោយ លោក​ យឹម តាស្រង់ ដោយលោក​បាន​ផុស​ក្នុង Facebook ផ្ទាល់​ខ្លួន​របស់​គាត់ និង​ថែម​ទាំង​សរសេរ​ក្នុង Status របស់​គាត់​ថា “បទ​នេះ​ខ្ញុំ​និពន្ធ​យក​សាច់​រឿង​ពិត​របស់​ពួក​ម៉ាក​កំពូល​ខូច​ចិត្ត​ប្រចាំខែ​របស់​ខ្ញុំ( Original Song )”៕

ដូច្នេះ​ចង់​ដឹង​ថា​ការ​ច្រៀង​របស់​តារា​ចម្រៀង​ ខេម រួម​ទាំង​ការ​និពន្ធ Original Song របស់​លោកតា​ស្រង់​ទាក់ទាញ​ចិត្ត​អ្នក​ស្តាប់​ប៉ុណ្ណា?

តោះ​ស្តាប់​ទាំង​អស់​គ្នា៖

បទនេះខ្ញុំនិពន្ធយកសាច់រឿងពិតរបស់ពួកម៉ាក
កំពូលខូចចិត្តប្រចំាខែរបស់ខ្ញុំ( Original Song )

Posted by on Thursday, August 13, 2015

អត្ថបទដោយៈ សូររីកា
ប្រភព៖

  • បទ​ថ្មី Original Song ​ ​របស់ ខេម តាំង​ពី​ស្គាល់​គេ​អូន​ប្លែក​ខ្លាំង​ណាស់ មិន​សរសើរ​មិនបាន​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: