អតីត​មិត្ត​ស្រី​របស់ Mario បាន​ប្រកាស​ពី​ការ​មាន​ផ្ទៃ​ពោះ ​និង គម្រោង​រៀបការ​របស់​នាង​

ដោយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតីត​មិត្ត​ស្រី​របស់​តារា​ចម្រៀង និង​សម្ដែង Mario Maurer កញ្ញា GubGib (Sumontip Leuangthai) វ័យ​២៧​ឆ្នាំ​រូប​នេះ​បាន​ព្យាយាម​ផ្ដាច់​ខ្លួន​ចេញ​ពី​ស្រមោល​របស់​លោក Mario។ ក្រៅ​ពី​ការងារ​ជា​តារា​សម្ដែង​នាង​នៅ​មាន​មុខ​របរ​ខាង​ផ្នែក​ ឩស្សាហកម្ម​មួយ​ទៀត​ផង​ដែរ។

ពេល​វេលា​នេះ​គឺ​ពេល​វេលា​ដ៏​សំខាន់​មួយ​ទៀត​នៅ​ក្នុង​ជីវិត Gubgib នៅ​ពេល​ដែល​នាង​បាន​ប្រកាស​ពី​ការ​មាន​ផ្ទៃ​ពោះ​របស់​នាង​ ព្រម​ទាំង​អាពាហ៍ពិពាហ៍​ដែល​មាន​គម្រោង​ជាមួយ​នឹង​ឪពុក​របស់​កូន​ដែល​មិន​ទាន់​កើត​របស់​នាង​គឺលោក Bie (Thassapak Hsu) ដែល​មាន​វ័យ 24។ គូ​ស្នេហ៍​មួយ​គូ​នេះ​មាន​គម្រោង​ចូល​ព្រះ​វិហារ​ជា​មុន​សិន​នៅ​ថ្ងៃ ២៣ មករា​ឆ្នាំ​ក្រោយ​នៅ​ឯ​វិហារ​គ្រិស្ដសាសនិក​មួយ​ព្រោះ​ថា​នាង​កាន់​សាសនា​កាតូលិក។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​ ៦ ខែ​មីនា​ ពួក​គេ​នឹង​មាន​ការ​រៀប​ចំ​ពិធី​អាពាហ៍ពិពាហ៍​ជា​ផ្លូវ​ការ​តាម​ប្រពៃណី​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​នាង​បាន​កំពុង​ពរពោះ​អស់​រយៈ​ពេល ១១សប្ដាហ៍​ហើយ។ ជាមួយ​គ្នា​នេះ​ដែរ លោក Bie ក៏​បាន​សុំ​អភ័យទោស​ពី​សំណាក់​ក្រុម​គ្រួសារ​របស់​នាង​ពី​បញ្ហា​នេះ​ ហើយ​លោក​បាន​សន្យា​ថា​នឹង​ទទួល​ខុស​ត្រូវ​គ្រប់​បែប​យ៉ាង​ទោះ​ជា​មាន​រឿង​អ្វី​ក៏​ដោយ។

GubGib ផ្ទាល់​ក៏​បាន​សុំ​អភ័យទោស​ផង​ដែល​បាន​ធ្វើ​ខុស​ប្រពៃណី​របស់​ប្រទេស​ថៃ ​ប៉ុន្តែ​នាង​នឹង​ទទួល​ខុស​ត្រូវ​គ្រប់​យ៉ាង​នូវ​អ្វី​ដែល​នាង​បាន​ប្រព្រឹត្ត​។ បន្ទាប់​ពី​ពួក​បាន​ព្រម​ព្រៀង​គ្នា​ជា​ប្ដី​ប្រពន្ធ​កាល​ពី​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​កូរ៉េ Bie បាន​ប្រាប់​នាង​ថា​គាត់​មាន​បំណង​ចង់​រៀបការ​ជាមួយ​នាង។ គោល​បំណង​របស់​លោក​ ផ្ទាល់​បាន​កើត​មាន​ទៅ​ហើយ​តាំង​ពី​ពួក​គេ​មាន​ទំនាក់​ទំនង​ស្នេហា​ជា​លើក​ដំបូង​មក​ម៉្លេះ។

ខាង​ក្រោម​នេះ​ជា​វីដេអូ​នៃ​ការ​ស្រាយ​បញ្ជាក់​របស់​នាង​៖

ក៏​មាន​ការ​សម្ភាសន៍​ផង​ដែរ​ពី​លោក Mario Maurer ​ពី​ព័ត៌មាន​មួយ​នេះ​ថា​តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា។ លោក​បាន​តប​ថា​លោក​ពុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់​ណា​នោះ​ទេ ​ហើយ​លោក​បាន​ជូន​ពរ​នាង​អោយ​មាន​សុភមង្គល​រហូត​ទៅ​៕

ប្រែសម្រួល ៖ Gemini Fleta
ប្រភពៈ Kapook


  • អតីត​មិត្ត​ស្រី​របស់ Mario បាន​ប្រកាស​ពី​ការ​មាន​ផ្ទៃ​ពោះ ​និង គម្រោង​រៀបការ​របស់​នាង​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: