រឿង ៖ ​ជាង​ជួស​ជុល​រថយន្ត​បាត់​ប្រពន្ធ

បុរស​ជា​ជាង​ជួស​ជុល និង​ជា​ម្ចាស់​យានដ្ឋាន​មួយ​កន្លែង​បាន​ទៅ​កាន់​ទី​ស្នាការ​ប៉ូលីស​ដើម្បី​រាយការណ៍​និង​សុំជំនួយ​​ស្វែង​រក​ប្រពន្ធ​របស់​គាត់​ដែល​បាន​បាត់​ខ្លួន។

ជាង​ជួសជុល​រថយន្ត ៖ ខ្ញុំ​បាន​បាត់​ប្រពន្ធ​, នាង​បាន​ចេញ​ទៅ​ទិញ​អីវ៉ាន​តាំង​ពី​ម្សិល​​ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​ត្រឡប​មក​វិញ​នោះ​ទេ ហើយ​ក៏​មិន​អាច​ទាក់​ទង​នាង​បាន​ដែរ
ប៉ូលីស ៖ តើ​នាង​មាន​កម្ពស់​ប៉ុន្មាន
ជាង​ជួសជុល​រថយន្ត ៖ ខ្ញុំ​មិន​ដែល​ចាប់​អារម្មណ៍​ថា​កម្ពស់​ប៉ុន្មាន​ទេ
ប៉ូលីស ៖ ធាត់ ឬស្គម ?
ជាង​ជួសជុល​រថយន្ត ៖ ដូចជា​មិន​ស្គម​ទេ ប្រហែល​ជា​ធាត់​បន្តិច​
ប៉ូលីស ៖ ចុះ​ចំណែក​ពណ៌​ភ្នែក?
ជាង​ជួសជុល​រថយន្ត ៖ ដូចជា​មិន​ច្បាស់​ទេ
ប៉ូលីស ៖ ចុះ​ពណ៌​សក​វិញ ?
ជាង​ជួសជុល​រថយន្ត ៖ ផ្លាស​ប្ដូរ​ទៅ​តាម​រដូវ​
ប៉ូលីស ៖ ចុះ​នាង​ស្លៀក​ពាក់​បែប​ណា​មុន​ពេល​ដែល​ចេញ​ពី​ផ្ទះ
ជាង​ជួស​ជុល​រថយន្ត ៖ ដូចជា​ខោ​ខៅ​ប៊យ អាវ​យឺត​ពណ៌​ស ហើយ … ដូចជា​មិន​ច្បាច់​ទេ​លោក​
ប៉ូលីស ៖ តើ​នាង​ជិះ​រថយន្ត​ ម៉ូតូ ឬ​មធ្យោបាយ​អ្វី​ផ្សេង?
ជាង​ជួសជុល​រថយន្ត ៖ នាង​បាន​ជិះ​រថយន្ត
ប៉ួលីស ៖ ប្រាប់​ខ្ញុំ​អំពី​ ម៉ាក​រថយន្ត ស៊េរី ពណ៌​ និងស្លាក​លេខ ?
ជាង​ជួស​ជុល​រថយន្ត ៖​ រថយន្ត Audi A8 ពណ៌​ខ្មៅ ស៊េរី​ ២០១៥ ម៉ាស៊ីន V6 ចំណុះ​ 3.0 លីត្រ កម្លាំង333 សេះ ម៉ាស៊ីន​អូតូ ៨ លេខ មាន​ចង្កៀង​ខាង​មុខ​ប្រភេទ LED ហើយ​នៅ​ទ្វារ​ខាង​មុខ​ផ្នែក​ខាង​ស្ដាំ​​មាន​ស្នាម​ឆ្កូត​បន្តិច ហើយ​ស្លាក​លេខ ២AAxxxx។
ប៉ូលីស ៖ កុំ​បារម្ភ​លោក ខ្ញុំ​នឹង​ព្យាយាម​រក​រថយន្ត​លោក​មក​វិញ
ជាង​ជួស​ជុល​រថយន្ត ៖ អុញ ….. !​

ដោយ ៖ ជលស័យ


  • រឿង ៖ ​ជាង​ជួស​ជុល​រថយន្ត​បាត់​ប្រពន្ធ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: