កាំភ្លើង​ធំ​ Arsenal បាញ់​យ៉ាង​ចាស់​ដៃ​លើ​ក្លឹប​ Olympiacos ដណ្ដើម​កៅអី​ឡើង​ទៅ​លេង​វគ្គ​បន្ត​ Champion League ដោយ​ជោគជ័យ​

កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​ UEFA Champion League ក្លឹប​កាំភ្លើង​ធំ​ Arsenal បាន​យក​ឈ្នះ​ដោយ​លទ្ធផល​៣​ទល់​នឹង​០​លើ​ក្លឹប​ Olympiacos ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​គ្រាប់​បាល់​ទាំង​៣​របស់​ Arsenal គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Olivier Giroud តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ ។ ដោយ​គេ​បាន​ស៊ុត​បញ្ចូល​ទី​នៅ​ ( នាទី​២៩ , នាទី​៤៩​ និង​នាទី​៦៧​ ) ។

គួរ​បញ្ជាក់​ថា​ក្រោយ​ជ័យជំនះ​ក្លឹប​ Arsenal ទទួល​បាន​ឱកាស​បន្ត​ទៅ​លេង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ Champion League ។ បើ​ទោះ​ជា​ក្លឹប​ Arsenal មាន​ត្រឹម​៩​ពិន្ទុ​ស្មើ​នឹង​ក្លឹប​ Olympiacos ក្ដី​ ប៉ុន្តែ​បើ​គិត​ពី​ចំនួន​គ្រាប់​ក្លឹប​ Arsenal មាន​គ្រាប់​ចំណេញ​២​គ្រាប់​ ខណៈ​ក្លឹប​ Olympiakos បែរ​ជា​ជំពាក់​គ្រាប់​បាល់​ដល់​ទៅ​៧​គ្រាប់​ ។

តោះ​សូម​ទស្សនា​វីដេអូ​នៃ​ការ​ប្រកួត​នេះ​ទាំង​អស់​គ្នា ៖

អត្ថបទ ៖ វិចទ័រ


  • កាំភ្លើង​ធំ​ Arsenal បាញ់​យ៉ាង​ចាស់​ដៃ​លើ​ក្លឹប​ Olympiacos ដណ្ដើម​កៅអី​ឡើង​ទៅ​លេង​វគ្គ​បន្ត​ Champion League ដោយ​ជោគជ័យ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: