ហេតុអី ពេល​ខែត្រជាក់ ចេះ​តែឧស្សាហ៍​ធ្លាក់ខ្លួនឈឺ?

វា​ជា​ការពិត​ដែល​ថា រៀង​រាល់​ឆ្នាំ ឲ្យ​តែ​ដល់​រដូវ​រងារ​ ត្រូវ​តែត្រៀម​ខ្លួន​ដើម្បី​ស្វាគមន៍​ជំងឺ​ ចូល​មក​រុករាន​រាងកាយ​។ តាម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ គេ​ទទួល​ស្គាល់​ថា មាន​ជំងឺ​មួយ​ចំនួន​តែង​កើត​ញឹកញាប់​លើ​មនុស្ស​ក្នុង​រដូវ​ត្រជាក់​ ដែល​ជំងឺ​ទាំងនោះ​អាច​មាន​អាការៈ​ដូចជា ផ្ដាសាយ រលាក​ច្រមុះ ឈឺ​ទ្រូង រលាក​ផ្លូវ​ដង្ហើម ជាដើម។

ខេមបូមេក​ សូម​នាំ​មក​ជូន​លោកអ្នក​នូវ​ចំណេះដឹង​​ថ្មី​ខ្លះៗ​ អំពី​ហេតុផល​ ដែល​នាំ​ឲ្យ​មនុស្ស​ងាយ​ធ្លាក់​ខ្លួន​ឈឺ​នៅ​ខែរងារ។

​​មូលហេតុ​ជីវសាស្ត្រ

  • បរិយាកាស​​ត្រជាក់​ជួយ​ឲ្យ​មេរោគ​កាន់តែ​មាន​កម្លាំង​ខ្លាំង (ឧទា. មេរោគផ្ដាសាយ influenza)
  • នៅ​រដូវ​រងា បើ​មាន​មេឃ​ស្រទំ រឹតតែ​ជំរុញ​ឲ្យ​មេរោគ​អាច​បង្កបង្កើន​ចំនួន​បាន​ច្រើន ដោយ​សារ​គ្មាន​ កាំរស្មី UV ទៅ​ប្រឆាំង​ពួកវា

មូល​ហេតុ​រូបសាស្រ្ត

  • សួត​របស់​យើង​មិន​អា​ច​ទ្រាំទ្រ​បាន​ល្អ​ឡើយ ជាមួយ​នឹង​ខ្យល់​ដែល​ត្រជាក់​ខ្លាំង
  • ភាព​ត្រជាក់​ទៅ​ពន្យឺត​ ប្រព័ន្ធ​ការពារ​រាងកាយ​របស់​មនុស្ស
  • ភាព​ត្រជាក់​ទៅ​បន្ថយ​ភាព​រលាស់ នៃ​កោសិកា​ការពារ​​ (Cils) ក្នុង​បំពង់​ខ្យល់
  • សរសៃ​ឈាម​រួមតូចនៅ​ពេល​អាកាសធាតុ​ត្រជាក់

មូលហេតុ​មក​ពី​ឥរិយាបថ​មនុស្ស

  • ពេល​រងា យើង​ច្រើន​នៅ​ឃ្លុំ​ខ្លួន​ជិត​ៗ ហើយ​នៅ​សម្ងំ​ក្នុង​មជ្ឈដ្ឋាន​ចង្អៀត នាំ​ឲ្យ​ពិិបាក​ដល់​ដំណើរការ​ដកដង្ហើម​
  • មជ្ឈដ្ឋាន​ខាងក្នុង​ (ក្នុង​ផ្ទះ ឬ ការិយាល័យ) មាន​ខ្យល់​ចេញ​ចូល​ពុំ​គ្រប់គ្រាន់
  • អាកាសធាតុ​ត្រជាក់ បូក​រួមនឹង​អាហារ​ដែលសម្បូរ​ជាតិ​ខ្លាញ់ ហើយ​យើង​ពុំ​បាន​ហាត់​ប្រាណ​ទៀត ញ៉ាំង​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន

លោកអ្នក​អាច នឹង​ជួប​ការ​លំបាក​ នា​រដូវរ​ងារ ជាមួយ​នឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង ហើយ​លោក​អ្នក​​ ក៏​មិន​អាច​កែប្រែ​ប្រព័ន្ធ​សរីរាង្គ​ របស់​ខ្លួន​បាន​ដែរ ប៉ុន្ដែ​លោកអ្នកអាច​អនុវត្ត​​នូវ​ឥរិយាបថ​​មួយ​ចំនួន​ដើម្បី​ធានា​​នូវ​សុខភាព​ល្អ៖

  • បើក​ឲ្យ​ខ្យល់​ចេញ​ចូល​ខ្លះ​ក្នុង​ផ្ទះ ឬ​បន្ទប់។ លោក​អ្នកគួរ ឧស្សាហ៍ បិទ​បើក​ៗ បង្អួច​ ទ្វារ ដើម្បី​ឲ្យ​មាន​ភាព​គ្រប់​គ្រាន់​នៃ ខ្យល់។
  • កុំ​ទទួល​ទាន​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​ពេក
  • លេង​កីឡា ហាត់ប្រាណ ដើម្បី​រាងកាយ​រហ័សរហួន មាំមួន
  • ជៀសវាង កុំ​នៅ​ក្នុង​បរិយាកាស​អាប់អួរ ខ្វះ​ខ្យល់ ឬ​បើ​អាច​ទៅរួច ចូរ​កុំ​នៅ​ជិត​អ្នក​ដែល​មាន​ជំងឺ ព្រោះ​អាច​ងាយ​នឹង​ឆ្លង​ពី​គេ​បាន។ ធ្វើ​បែប​នេះ​មិនមែន​ជា​ការ​រើស​អើង​ទេ តែ​ដើម្បី​ការ​ពារ​​ខ្លួន​ កុំឲ្យ​ឈឺបន្ដ​ប៉ុណ្ណោះ។

ដោយ​បម្រែបម្រួល​អាកាសធាតុ​ យើង​ឃើញថាមក​ដល់​ខែធ្នូឆ្នាំ​ ២០១៥ នេះ​អាកាសធាតុ​នៅកម្ពុជា ហាក់​ពុំ​ទាន់​ត្រជាក់​ នាំឲ្យ​យើង​រងារ​ឡើយ។ តែទោះ​យ៉ាងនេះក្ដី ​យើង​រាល់គ្នា​គួរ​ស្វែងយល់​ពី​មូលហេតុ និង​គោលការណ៍​ការពារ​ខ្លួន សម្រាប់​រដូវ​រងារ​ ឲ្យ​ហើយ ដើម្បី​ជា​ទុន​សម្រាប់​ខ្លួនឯង តទល់​ ធាតុអាកាស​ត្រជាក់ នា​ពេល​ក្រោយ​ៗ​ទៀត​។

ដោយ៖ NEA
Reference : Wintertime​​​


  • ហេតុអី ពេល​ខែត្រជាក់ ចេះ​តែឧស្សាហ៍​ធ្លាក់ខ្លួនឈឺ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: